អបអរសាទរខួប ១៥ ឆ្នាំនៃទីក្រុង Cu Lao Cham ត្រូវបានទទួលស្គាល់ជាតំបន់បម្រុងជីវមណ្ឌលពិភពលោក
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ឧសភា នៅទីក្រុង Hoi An ខេត្ត Quang Nam បានប្រារព្ធពិធីរំលឹកខួបលើកទី ១៥ ទិវា Cu Lao Cham ទីក្រុង Hoi An ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថាជាតំបន់បម្រុងជីវមណ្ឌលពិភពលោក។
តំបន់បម្រុងជីវមណ្ឌល Cu Lao Cham។ រូបថត៖ Long Phi/VOV |
ចាប់តាំងពីត្រូវបានទទួលស្គាល់ជាតំបន់បម្រុងជីវមណ្ឌល ក្នុងឆ្នាំ ២០០៩ មក Cu Lao Cham បានរីកចម្រើនជាច្រើនក្នុងការងារអភិរក្ស ជាពិសេសជាមួយនឹងប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹកធម្មជាតិ និងការការពារអណ្តើកសមុទ្រ។ ក្រៅពីនេះ Cu Lao Cham ក៏ធ្វើបានល្អក្នុងការកសាង និងដំណើរការគំរូស្ដារធនធានកាកសំណល់ ក្លាយជាចំណុចក្នុងប្រទេសក្នុងការបែងចែកកាកសំណល់តាមប្រភព ការការពារបរិស្ថាន ធ្វើឱ្យ Cu Lao Cham ក្លាយជាកន្លែងទាក់ទាញអំពីទេសចរណ៍បៃតង។ លោក Nguyen The Hung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An ប្រធានក្រុមប្រឹក្សាគ្រប់គ្រងជាតំបន់បម្រុងជីវមណ្ឌលពិភពលោក Cu Lao Cham បានឲ្យដឹងថា៖ “ក្រុមប្រឹក្សាគ្រប់គ្រងតំបន់ការពារដែនសមុទ្រ Cu Lao Cham រួមជាមួយនឹងអាជ្ញាធរ និងកងទ័ពការពារព្រំដែនបានធ្វើសកម្មភាពយ៉ាងសកម្ម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនក្នុងការអភិរក្សជីវៈចម្រុះនៅលើឆ្នេរសមុទ្រ និងក្នុងសមុទ្រ។ ការគ្រប់គ្រង ការយាមល្បាត ការត្រួតពិនិត្យ និងធ្វើចំណាត់ការលើការរំលោភបំពាននៅក្នុងតំបន់អភិរក្សគឺមានភាពតឹងរ៉ឹងបំផុត ពុំមានការកេងប្រវ័ញ្ចនៅក្នុងតំបន់នេះឡើយ”។
ក្នុងឱកាសនេះ ចាប់ពីថ្ងៃទី ២២ ឧសភា ដល់ចុងខែកក្កដា នៅកោះ Cu Lao Cham និងតំបន់មួយចំនួនក្នុងទីក្រុង Hoi An មានព្រឹត្តិការណ៍វប្បធម៌ប្លែកៗជាច្រើនផងដែរ៕