អបអរសាទរខួបលើកទី ១០០ នៃទិវាលោកប្រធានហូជីមិញចូលមកកាន់ Vladivostok ប្រទេសរុស្ស៊ី ជាលើកដំបូង

(VOVWORLD) - នាយប់ថ្ងៃទី ២០ ឧសភា នៅទីក្រុង Vladivostok (សហព័ន្ធរុស្ស៊ី) ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok បានប្រារព្ធពិធីរំលឹកខួបលើកទី ១០០ នៃថ្ងៃដែលលោកប្រធានហូជីមិញបានចូលមកដល់ទីក្រុង Vladivostok ជាលើកដំបូង (១៩២៤-២០២៤)។

អបអរសាទរខួបលើកទី ១០០ នៃទិវាលោកប្រធានហូជីមិញចូលមកកាន់ Vladivostok ប្រទេសរុស្ស៊ី ជាលើកដំបូង - ảnh 1គណៈប្រតិភូមួយចំនួនធំបានចូលរួមក្នុងពិធី  (រូបថត៖  VOV - រុស្ស៊ី)

អញ្ជើញចូលរួមក្នុងពិធីនេះមានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុង Vladivostok លោក Nguyen Dang Hien; តំណាងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី; អនុប្រធានសភានីតិបញ្ញត្តិនៃតំបន់ Primorye លោក Sergey Alekseevich; អភិបាលរងក្រុង Vladivostok; ប្រធាន Duma ទីក្រុង Vladivostok តំណាងសមាគមមិត្តភាពតំបន់ Primorye និងប្រជា ជនវៀតណាមមួយចំនួនធំនៅរុស្ស៊ី និងមិត្តភក្តិរុស្ស៊ីដែលស្រឡាញ់វៀត ណាម។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Versailles ជាកន្លែងដែលលោកប្រធានហូជីមិញបានស្នាក់នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចបីដងរបស់លោកទៅកាន់ទីក្រុង Vladivostok ក្នុងនោះលើកទីមួយក្នុងឆ្នាំ ១៩២៤។ នៅក្នុងពិធីនោះ មតិរបស់តំណាងនៃប្រទេសទាំង ២ បានបញ្ជាក់ថា លោកប្រធាន ហូជីមិញគឺជាបុគ្គល ដែលបានដាក់គ្រឹះសម្រាប់មិត្តភាពដ៏ល្អរវាងវៀតណាម - អតីតសហភាពសូវៀត និងវៀតណាម - សហព័ន្ធរុស្ស៊ីសព្វថ្ងៃ។ ក្នុងឱកាសនេះ នៅសណ្ឋាគារ Versailles អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok បានតាំងបង្ហាញរូបភាពមួយចំនួនអំពីជីវិត និងសកម្មភាពរបស់ប្រធាន ហូជីមិញ ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ