អបអរសាទរខួបលើកទី ២០ នៃពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Golden Globe
(VOVWORLD) - កាលពីយប់ថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសម្របសម្រួលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រៀបចំពិធីរំលឹកខួបលើកទី ២០ នៃពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Golden Globe និងពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្សេងៗទៀត។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ថ្លែងមតិនៅក្នុងពិធី (រូបថត៖ Minh Duc/TTXVN) |
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានកំណត់ចក្ខុវិស័យវែងឆ្ងាយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ខិតខំឆ្ពោះទៅឆ្នាំ ២០៤៥ - ខួបលើកទី ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ - វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ ដើម្បីសម្រេចបានសេចក្តីប្រាថ្នានោះ គុណភាពនៃធនធានមនុស្ស និងភាពប៉ិនប្រសប់ គឺជាកត្តាសម្រេចចិត្ត ហើយការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំ គឺជាគន្លឹះ។ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានស្នើថា៖ “មជ្ឈិមសម្ព័ន្ធយុវជន និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តការច្នៃប្រឌិត លើកកម្ពស់គុណភាព និងកិត្យានុភាពនៃពានរង្វាន់នេះ ដោយភ្ជាប់ជាមួយនឹងតម្រូវការអភិវឌ្ឍន៍ជាបន្ទាន់ និងរយៈពេលវែងរបស់ប្រទេសជាតិ; ទន្ទឹមនឹងនោះ រក្សានិន្នាការនៃការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងពិភពលោក។ តាមរយៈការផ្តល់កិត្តិយសដល់យុវជនដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ទឹកចិត្តស្នេហាជាតិ បំណងប្រាថ្នាសម្រាប់ និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ ទន្ទឹមជាមួយគ្នានោះ លើកកំពស់សមត្ថភាព ចំណង់ចំណូលចិត្ត និងភាពច្នៃប្រឌិតក្នុងចំណោមយុវជនវៀតណាម”។
តាមរយៈការរៀបចំចំនួន ២០ លើកមក ពានរង្វាន់វិទ្យាសាស្ត្រ បច្ចេកវិទ្យា Golden Globe បានទាក់ទាញនិស្សិត អ្នកវិទ្យាសស្ត្រវៀតណាមវ័យក្មេងវៀតណាម និងអ្នកមានទេពកោសល្យវ័យក្មេងវៀតណាម រាប់ពាន់នាក់ដែលកំពុងធ្វើការនៅបរទេសចូលរួមផងដែរ៕