អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងដាណឺម៉ាក
(VOVWORLD) - ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលកន្លះសតវត្សនៃការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងវៀត ណាម និងដាណឺម៉ាកបានផ្លាស់ប្តូរពីទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍ប្រពៃណីទៅជាភាពជាដៃគូសមភាព មានប្រយោជន៍ទៅវិញទៅមក ហើយបានបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan, ព្រះរាជបុត្រដាណឺម៉ាក Frederik និងម្ចាស់ក្សត្រី Mary Elizabeth បានអញ្ជើញចូលរួមខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងដាណឺម៉ាក (រូបថត៖ TTXVN) |
បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ព្រះរាជបុត្រដាណឺម៉ាក Frederik និងម្ចាស់ក្សត្រី Mary Elizabeth នាយប់ថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan, ព្រះរាជបុត្រនិង ម្ចាស់ក្សត្រី បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងដាណឺម៉ាក (២៥ វិច្ឆិកា ១៩៧១ - ២៥ វិច្ឆិកា ២០២១)។ ព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលរយៈពេល ១ ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលកន្លះសតវត្សនៃការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងវៀតណាម និងដាណឺម៉ាកបានផ្លាស់ប្តូរពីទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍ប្រពៃណីទៅជាភាពជាដៃគូសមភាព មានប្រយោជន៍ទៅវិញទៅមក ហើយបានបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan (រូបថត៖ TTXVN) |
“ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសាកល្បង ដែលមិនធ្លាប់មានពីមុនមក ដូច្នេះសហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជម្នះបញ្ហាប្រឈម និងស្តារការអភិវឌ្ឍឡើងវិញ។ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដាណឺម៉ាកនៅតែមានធំធេងណាស់។ ឈរលើមូលដ្ឋាននៃក្រប ខ័ណ្ឌច្បាប់ដែលមាន និងនឹងត្រូវបង្កើតឡើងនាពេលខាងមុខ រំពឹងថា នឹងបើកទូលាយអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធ ភាព និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”។ នេះបើយោងតាមប្រសាសន៍របស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan។
រីឯខ្លួនវិញ ព្រះរាជបុត្រដាណឺម៉ាក Frederik បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូធុរកិច្ចដាណឺម៉ាកមានគោលបំណងពិភាក្សាជាមួយដៃគូវៀតណាមអំពីដំណោះស្រាយជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើតកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ ព្រះរាជបុត្រជឿជាក់ថា ដាណឺម៉ាក តែង តែជាមិត្តរួមដំណើរជាមួយវៀតណាម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅកំណើនបៃតងប្រកបដោយនិរន្តរភាព។
មុននោះ នារសៀលថ្ងៃទី ១ ខែវិច្ឆិកា ព្រះរាជបុត្រដាណឺម៉ាក Frederik បានយាងជុំវិញបឹង Hoan Kiem ទទួលបទពិសោធន៍គូរគំនូរ Dong Ho និងទស្សនាអាយ៉ងទឹកនៅរោងមហោស្រពអាយ៉ងទឹក Thang Long។ ទីតាំងទស្សនា និងសកម្មភាពទាំងនេះគឺជាចំណុចលេចធ្លោនៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ។ ហើយទាំងនេះក៏ជាគោលដៅមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅពេលមកដល់រដ្ឋធានីម្តងៗ៕