អបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃទិវាប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន

(VOVWORLD) - អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ឆ្នាំនៃទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជន និងទទួលមេដាយហូជីមិញ នាយប់ថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជូនពរដល់នាយឧត្តមសេនីយ៍ យុទ្ធជន កម្មាភិបាលនៃកងកម្លាំងនគរបាលប្រជាជន និងប៉ូលីសប្រជាជនវៀតណាម។

អបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃទិវាប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Pham Kien/TTXVN)

នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានអានលិខិតសរសើររបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជនវៀតណាម (២០ កក្កដា ១៩៦២-២០ កក្កដា២០២២)។

ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កំណាត់ផ្លូវប្រវត្តិនៃការប្រយុទ្ធ និងការរីកធំធាត់របស់កម្លាំងនគរបាលប្រជាជន តែងតែផ្សារភ្ជាប់ជាមួយនឹងទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងកម្លាំងនគរបាល ប្រជាជន របស់ប្រជាជាតិ របស់បដិវត្តន៍ និងការអភិវឌ្ឍរបស់ប្រទេសជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងរយៈពេល ៦០ ឆ្នាំ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើបទបញ្ញត្តិប្រកាស រហូតមកដល់ពេលនេះ កម្លាំងនគរបាលប្រជាជនបានខិតខំកសាង តស៊ូ អភិវឌ្ឍន៍ បំពេញគ្រប់ភារកិច្ចដែលបក្ស រដ្ឋប្រគល់ជូន។ ជាពិសេសក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ កងកម្លាំងនគរបាលប្រជាជន ដែលមិនត្រឹមតែការធានាសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងសកម្ម ថែមទាំងឈរជើងនៅខ្សែប្រយុទ្ធជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមចំណែកដល់ប្រទេសទាំងមូលក្នុងការយកឈ្នះជំងឺរាតត្បាត ស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖ “ជាមួយនឹងប្រពៃណីវីរៈភាព និងបដិវត្តន៍ដ៏រុងរឿង ដែលឆ្លងកាត់រយៈពេល ៦០ ឆ្នាំនៃការកសាង ការតស៊ូប្រយុទ្ធ និងការរីកធំធាត់ យើងជឿជាក់យ៉ាងមុតមាំថា កម្លាំងនគរបាលប្រជាជននឹងលើកកម្ពស់យ៉ាងខ្ពស់នូវប្រពៃណីវីរភាព ជាមួយនឹងស្មារតីថ្មី បរិយាកាស កម្លាំងចលករថ្មី ត្រៀមខ្លួនដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈម។ បន្តកសាងសមិទ្ធិផល និងស្នាដៃឆ្នើមជាច្រើន រួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម - ដើម្បីភាពរឹងមាំ និងវិបុលភាពរបស់ប្រទេសជាតិ ដើម្បីសេចក្តីប្រាថ្នា វិបុលភាព និងសន្តិភាព និងសុភមង្គលរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ