អបអរសាទរខួបលើកទី ៦៤ នៃការបង្កើតសម្ព័ន្ធយុវជនវៀតណាម

(VOVWORLD) -  នាយប់ថ្ងៃទី ១១ ខែតុលា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម បានប្រារព្ធខួបលើកទី ៦៤ នៃទិវាប្រពៃណី (១៥ តុលា ១៩៥៦ - ១៥ តុលា ២០២០) ប្រគល់ពានរង្វាន់ “១៥ តុលា” និងពានរង្វាន់ “យុវជនរស់នៅដ៏ស្រស់ស្អាត” ឆ្នាំ ២០២០។

អបអរសាទរខួបលើកទី ៦៤ នៃការបង្កើតសម្ព័ន្ធយុវជនវៀតណាម - ảnh 1សម្ព័ន្ធយុវជនវៀតណាមបានប្រគល់ពានរង្វាន់ “១៥ តុលា” ដល់កម្មាភិបាលសមាគមចំនួន ៥៧ រូប ដែលមានសមិទ្ធិផលលេចធ្លោ (រូបថត៖ hanoimoi) 

ក្នុងរយៈពេល ៦៤ ឆ្នាំកន្លងទៅសម្ព័ន្ធយុវជនវៀតណាមបានរីកចម្រើនជាបន្តបន្ទាប់បង្កើតសមាគមសមាជិកថ្មីជាច្រើន។ បច្ចុប្បន្ននេះ សម្ព័ន្ធយុវជនវៀតណាមមានសមាជិកជាង ៩,៩ លាននាក់។ ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Anh Tuan លេខាអចិន្ត្រៃយ៍នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងជាប្រធានសម្ព័ន្ធយុវជនវៀតណាមបានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ សម្ព័ន្ធយុវជនវៀតណាមនឹងបន្តអនុវត្តចលនា “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” កម្មវិធី “អមដំណើរជាមួយយុវជនដើម្បីចាប់ផ្តើមអាជីព ចាប់ផ្តើមអាជីវកម្ម” និងកម្មវិធី “កសាងសម្ព័ន្ធយុវជនវៀតណាមខ្លាំងមាំមួន”។ ពោលគឺ កសាងអង្គការសម្ព័ន្ធយុវជនវៀតណាមដែលមានភាពរឹងមាំនិងបំពេញតួនាទីយ៉ាងល្អក្នុងការអមដំណើរជាមួយយុវជន ពង្រីកសមត្ថភាព បញ្ញានិងកម្លាំងពលំរបស់យុវជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាម”។

ក្នុងពិធីអបអរសាទរនេះ សម្ព័ន្ធយុវជនវៀតណាមបានប្រគល់ពានរង្វាន់ “១៥ តុលា” ដល់កម្មាភិបាលសមាគមចំនួន ៥៧ រូប ដែលមានសមិទ្ធិផលលេចធ្លោ ព្រមទាំងប្រគល់ពានរង្វាន់ “យុវជនរស់នៅដ៏ស្រស់ស្អាត” ដល់យុវជនចំនួន ២៧ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ