អបអរសាទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី៖ វង់ភ្លេងមហោស្រពទីក្រុងឡុងដ៍នាំមកដល់ទីក្រុងហាណូយនូវកម្មវិធីតន្រ្តីគួរអោយទាក់ទាញ

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែតុលា នៅវិមាន Ly Thai To ស្ថិតក្នុងបរិវែនដើរថ្មើរជើង ជិតបឹង Hoan Kiem នៃរដ្ឋធានីហាណូយ វង់ភ្លេង London Symphony Orchestra (LSO) បានសម្តែងនូវកម្មវិធីប្រគុំតន្ត្រី Vietnam Airlines Classic-Hanoi Concert 2019 គួរអោយចាប់អារម្មណ៍ ដើម្បីបម្រើជូនសាធារណជននៃរដ្ឋធានីដែលស្រឡាញ់តន្ត្រី។

វង់តន្រ្តីបានសម្តែងចំនួន ៨ ឈុត។  ចាប់ផ្តើមគឺបទភ្លេងជាតិវៀតណាម  បន្ទាប់មកជាស្នាដៃចំនួន៧របស់តន្ត្រីករអន្តរជាតិ។ ការសម្តែងត្រូវបានសសម្តែងកណ្តាលវាល ដោយមានការចូលរួមរបស់សិល្បករជាង ១០០ នាក់និងឧបករណ៍ដ៏កម្រដែលមានអាយុជាង ២០០ ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកដឹកនាំតន្ត្រី លោក Sir Simon Rattle។

ក្រោយរយៈពេល៣ឆ្នាំបានសម្តែងមក កម្មវិធី Vietnam Airlines Classic-Hanoi Concert  បានរួមចំណែកក្នុងការផ្សារភ្ជាប់វប្បធម៌វៀតណាមជាមួយពិភពលោក និងលើកកម្ពស់មុខមាត់ប្រទេស ប្រជាជនវៀតណាម ទៅជាមួយមិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ