អបអរសាទរខួបលើកទី ៧៦ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០២១)

(VOVWORLD) - អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ វិទ្យុសម្លេងវៀតណាមកំពុងបង្កើតយុទ្ធសាស្រ្តដើម្បីចាប់យកឱកាសភ្លាមៗ បង្កើតសន្ទុះកាន់តែខ្លាំងសម្រាប់អាណត្តិថ្មី ឈានដល់ក្លាយទៅជាវិទ្យុសម្លេងវៀតណាមឈានមុខគេក្នុងតំបន់។

អបអរសាទរខួបលើកទី ៧៦ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០២១) - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy (រូបថត៖ VOV.VN)

ថ្ងៃទី ៧ ខែកញ្ញាគឺជាខួបលើកទី ៧៦ ឆ្នាំនៃការបង្កើតវិទ្យុសម្លេងវៀតណាម (VOV)។ ត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ដោយប្រកាសដល់ប្រជាជាតិទាំងមូលនិងពិភពលោកអំពីការចាប់បដិសន្ធិវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ នៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ១៩៤៥ វិទ្យុសម្លេងវៀតណាមបានផ្សាយកម្មវិធីដើមដំបូងជាផ្លូវការ។ ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក វិទ្យុសម្លេងវៀតណាមបានក្លាយទៅជា “សម្លេងនៃទឹកដី”  សម្លេងនៃឯករាជ្យនិងសេរីភាព សម្លេងរបស់បក្ស រដ្ឋនិងប្រជា ជនវៀតណាមដែលជាមិត្តដ៏គួរឱ្យទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ។ អគ្គនាយកវិទ្យុសម្លេងវៀត ណាមលោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ វិទ្យុសម្លេងវៀតណាមកំពុងបង្កើតយុទ្ធសាស្រ្តដើម្បីចាប់យកឱកាសភ្លាមៗ បង្កើតសន្ទុះកាន់តែខ្លាំងសម្រាប់អាណត្តិថ្មី ឈានដល់ក្លាយទៅជាវិទ្យុសម្លេងវៀតណាមឈានមុខគេក្នុងតំបន់៖ “ក្នុងឱកាសបង្កើតវិទ្យុសម្លេងវៀតណាម យើងខ្ញុំជឿជាក់ថា មនោសញ្ជេតនាដ៏ធំធេងរបស់ក្រុមការងារដឹកនាំវិទ្យុនិងបងប្អូនទាំងអស់ក្នុងវិទ្យុគឺការដឹងគុណ៖ ការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់ដើម បុគ្គលិកវិទ្យុ សិល្បករនិងអ្នកបច្ចេកទេសបានបង្កើតឡើងមុខមាត់របស់ VOV នាបច្ចុបន្ន។  យើងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រពៃណីរុងរឿង ៧៦ ឆ្នាំរបស់វិទ្យុសម្លេងវៀតណាម។ នៅក្នុងបរិបទដែលប្រទេសទាំងមូលកំពុងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចសព្វថ្ងៃនេះ ភារកិច្ចរបស់យើងគឺដើម្បីរួមចំណែកសម្លេងរបស់យើងចំពោះបក្ស រដ្ឋនិងប្រជាជនដើម្បីកំចាត់ជំងឺរាតត្បាតយ៉ាងឆាប់រហ័ស ស្តារផលិតកម្មនិងជីវភាពប្រចាំថ្ងៃ ដោយនាំប្រទេសជាតិត្រឡប់មកស្ថានភាពធម្មតាថ្មីយ៉ាងឆាប់បំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ