អបអរសាទរ​ខួបលើកទី១៩០ ទិវាកំណើតលោក Jean Baptiste Louis Pierre ស្ថាបនិកសួន​រុក្ខជាតិ Thao Cam Vien ទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែតុលា នៅសួនរុក្ខជាតិ Thao Cam Vien ទីក្រុងហូជីមិញបានរៀបចំពិធីអបអរសាទរ និងថ្វាយកម្រងផ្កាដើម្បីរំលឹកដល់វិញ្ញាណក្ខន្ឌ លោក Jean Baptiste Louis Pierre នាយកដំបូងនៃអង្គភាពនេះ និងជាអ្នកដែលបានដាំដើមឈើបុរាណរាប់ពាន់ដើមនៅតាមដងផ្លូវនានាក្នុងទីក្រុងហូជីមិញ។

លោក Jean Baptiste Louis Pierre កើតនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៨៣៣ ជាអ្នករុក្ខសាស្ត្រ ជនជាតិ បារាំង។ នៅដើមទសវត្សរ៍ឆ្នាំ ១៨៥០ លោកបានកាន់តំណែងជានាយកសួនរុក្ខជាតិ Calcuta (អង់គ្លេស) ។ នៅឆ្នាំ ១៨៦៥ លោកត្រូវបានតែងតាំងជានាយកសួនរុក្ខជាតិសាយហ្គន (Thao cam vien) ។ ក្នុងនាមជាអ្នករុក្ខសាស្ត្រម្នាក់ លោកបានប្រមូលសត្វនិងរុក្ខជាតិដ៏កម្រជាច្រើនប្រភេទ មកពីតំបន់នានាលើពិភពលោក នាំយកទៅ Thao Cam Vien និងទីក្រុងហូជីមិញ។ លោក Louis Pierre បានជោគជ័យក្នុងការដាំដើមឈើព្រៃធម្មជាតិជាច្រើនប្រភេទរបស់វៀតណាម ហើយបាននាំយកដើមឈើជាច្រើនប្រភេទពីទ្វីបអាហ្វ្រិកនិងទ្វីបអាមេរិកទៅកាន់ទីក្រុងហូជីមិញ។ ចាប់តាំងពីពេលនោះមក សួនរុក្ខជាតិបានចាប់បដិសន្ធិនិងរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ នៅឆ្នាំ ១៨៦៥ លោកបានចាប់ផ្តើមសាងសង់ទ្រុងចិញ្ចឹមសត្វបក្សី និងសត្វឈ្លូស ហើយបានអំពាវនាវឱ្យមនុស្សម្នារួមចំណែកសត្វដែលចាប់បានមកចិញ្ចឹមនៅទីនេះ។ បច្ចុប្បន្ន សួនរុក្ខជាតិមានដើមឈើប្រមាណជាង ២៥០០ ដើម ក្នុងនោះមានដើមឈើបុរាណជាង ៧០០ ដើម។ នៅទីនេះក៏បានចិញ្ចឹមសត្វចំនួនជាង ២០០០ក្បាល ផងដែរ។

សួនរុក្ខជាតិ Thao cam vien ត្រូវបានសាងសង់កាលពីឆ្នាំ ១៨៦៤ នេះជាសួនរុក្ខជាតិមួយក្នុងចំណោមសួនរុក្ខជាតិចាស់បំផុតទាំង ៨ នៅលើពិភពលោក។ នៅឆ្នាំខាងមុខសួនរុក្ខជាតិសាយហ្គន នឹងរំលឹកខួបលើកទី ១៦០ នៃការបង្កើតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ