អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ
(VOVWORLD) -នាថ្ងៃទី១៤កក្កដា ក្នុងបរិយាកាសសប្បាយរីករាយ ប្រទេសទាំងពីរបានរំលឹកខួបអនុស្សាវរីយ៍ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទៅអបអរសាទរ ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane
អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ |
នាថ្ងៃទី១៤កក្កដា ក្នុងបរិយាកាសសប្បាយរីករាយ ប្រទេសទាំងពីរបានរំលឹកខួបអនុស្សាវរីយ៍ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទៅអបអរសាទរ ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane រួមជាមួយបណ្ដាកម្មាភិបាល បុគ្គលិកស្ថានទូតឡាវប្រចាំនៅវៀតណាម។
នៅក្នុងជំនួប អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់ របស់ឆ្នាំ ២០១៧ -ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម ៥៥ឆ្នាំបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧)និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀត ណាម-ឡាវ (ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧)។
រីឯ ឯកអគ្គរដ្ឋទូត Thongsavanh Phomvihaneបានអះអាងថា៖បក្ស រដ្ឋ និងប្រជាជនឡាវជានិចកចកាលគោរព និងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងឡាវនិង វៀត ណាម ស្រស់បំព្រង កាន់តែរឹងមាំ ស្ថិតស្ថេរជាអមត កាន់តែស៊ីជំរៅនិងប្រសិទ្ធភាព៕