អបអរសាទរមហាពិធីបុណ្យវិសាខបូជាដោយធានាសុវត្ថិភាព

(VOVWORLD) - ក្នុងពិធីអបអរសាទរបុណ្យវិសាខបូជាឆ្នាំនេះ គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមនៅខេត្ត Tra Vinh បានផ្សព្វផ្សាយដល់វត្តអារាម ព្រះសង្ឃនិងដូនជី តាជី ដែលមានលក្ខខណ្ឌគួររៀបចំពិធីបុណ្យវិសាខបូជាតាមអ៊ិធឺរណែត ដោយតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ពុទ្ធសាសនិក។ 
អបអរសាទរមហាពិធីបុណ្យវិសាខបូជាដោយធានាសុវត្ថិភាព - ảnh 1លោក Pham Van Hieu អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho ធ្វើទស្សនកិច្ចនិងជូនអំណោយនៅគណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាទីក្រុង Can Tho

ដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩នោះ វត្តអារាមនិងទីស្ការៈបូជានានានៅតាមមូលដ្ឋាន ដូចជា Ca Mau និង Tra Vinh ត្រឹមតែប្រារព្ធមហាពិធីបុណ្យវិសាខបូជា ក្នុងទ្រង់ទ្រាយតូច គ្មានការប្រមូលផ្តុំមនុស្សច្រើន និងប្រកាន់ខ្ជាប់នូវវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺរាត្បាតតាមការណែនាំរបស់វិស័យសុខាភិបាល។

ក្នុងពិធីអបអរសាទរបុណ្យវិសាខបូជាឆ្នាំនេះ គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀត ណាមនៅខេត្ត Tra Vinh បានផ្សព្វផ្សាយដល់វត្តអារាម ព្រះសង្ឃនិងដូនជី តាជី ដែលមានលក្ខខណ្ឌគួររៀបចំពិធីបុណ្យវិសាខបូជាតាមអ៊ិធឺរណែត ដោយតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ពុទ្ធសាសនិក។ ព្រះតេជគុណ Thich Tri Minh អនុប្រធានអចិន្ត្រៃយ៍នៃគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៅខេត្ត Tra Vinh បានមានពុទ្ធដីការថា៖ “ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៥ តាមការណែនាំរបស់មជ្ឈឹមសមាគមព្រះពុទ្ធសាសនា គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាខេត្ត  បានជូនដំណឹងដល់គណៈអភិបាលស្រុក ក្រុងនិងទីប្រជុំជន ក៏ដូចជាព្រះចៅអធិការវត្តអារាមនានា ដូនជី តាជី ពុទ្ធបរិស័ទចូលរួមអនុវត្តន៍ឲ្យបានល្អក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺ។ ទន្ទឹមជាមួយគ្នានោះ  រៀបចំប្រកបដោយភាពឧិោឡាសិក ប៉ុន្តែមានសុវត្ថិភាព ដោយធ្វើតាមស្មារតីណែនាំ “៥ប្រការ” របស់ក្រសួងសុខាភិបាល សម្រាប់ធានាសុខភាពនិងសុវត្ថិភាព”។

នៅខេត្ត Ca Mau គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រារព្ធពិធីបុណ្យវិសាខបូជាដោយប្រកាន់ខ្ជាប់ខ្ជួនរាល់វិធានការបង្ការទប់ស្កាត់ជំងឺរាត្បាតជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ