អំពើរបស់ចិនគឺសំដៅបំភាន់ទិសសាធារណៈមតិដើម្បីជំរុញយុទ្ធសាស្ត្រ Four Sha

(VOVWORLD) - នេះគឺជាមតិរបស់អ្នកជំនាញអំពីសមុទ្រខាងកើតលោក Lucio Blanco Pitlo III អ្នកស្រាវជ្រាវនៅអង្គការផ្លូវជឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក ពេលឆ្លើយ បទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាមប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ មេសា។
អំពើរបស់ចិនគឺសំដៅបំភាន់ទិសសាធារណៈមតិដើម្បីជំរុញយុទ្ធសាស្ត្រ Four Sha - ảnh 1 អ្នកជំនាញអំពីសមុទ្រខាងកើតលោក Lucio Blanco Pitlo III (រូបថត៖ VOV)

មុននោះ ក្រសួងមហាផ្ទៃចិនបានដាក់ ឈ្មោះដោយឥតកោតក្រែងសម្រាប់កោះ រាប់សិបនៅសមុទ្រខាងកើត រួមទាំងកោះដែលស្ថិតនៅជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់ មុខរបស់វៀតណាម ហើយប្រកាសអ្វីដែលបានហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ស្ថិតនៅក្នុង “ទីក្រុង Shansha” ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅសមុទ្រខាងកើត។ អំពើនេះ របស់ចិនត្រូវបានសាធារណៈមតិអន្តរជាតិប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា។

ធ្វើអត្ថាធិប្បាយអំពីសកម្មភាពថ្មីបំផុតរបស់ចិននៅសមុទ្រខាងកើត អ្នកជំនាញ Lucio Blanco Pitlo III បានចាត់ទុកថា៖

“ការសម្រេចចិត្តរបស់ចិនអាចជាឧបាយកលមួយសំដៅពង្រឹងសេចក្ដីប្រកាស Four Sha របស់ខ្លួន ទោះបីជាសេចក្ដីប្រកាសនេះមិនសមហេតុ ផលទាំងស្រុងក៏ដោយ។ ចំពោះ Zhongsha (Macclesfield Bank) ត្រឹមតែជាថ្មប៉ប្រះទឹកប៉ុណ្ណោះ។ សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់ចិន នៅតែមិនអាចពង្រឹងមូលដ្ឋានដ៏សើៗនៃ សេចក្ដីប្រកាសអធិបតេយ្យភាពគ្មានហេតុផលរបស់ពួកគេនៅសមុទ្រខាងកើតបានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ