អំពាវនាវជួយឧបត្ថម្ភជនរួមជាតិជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរីបណ្ដាលឡើង
(VOVWORLD) - នាថ្ងៃទី៦វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីបំផុសរៃអង្គាស ជួយឧបត្ថម្ភជនរួមជាតិជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរីបណ្ដាលឡើង។ នៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man
អំពាវនាវជួយឧបត្ថម្ភជនរួមជាតិជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរីបណ្ដាលឡើង |
នាថ្ងៃទី៦វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីបំផុសរៃអង្គាស ជួយឧបត្ថម្ភជនរួមជាតិជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរីបណ្ដាលឡើង។ នៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអំពាវនាវអោយប្រជាជននិងយុទ្ធជនក្នុងទូទាំងប្រទេស ជនរួមជាតិនៅឯបរទេស និងបណ្ដាសមាជិកនៃរណសិរ្សមាតុភូមិ អង្គការសង្គម សម្បុរសជននៅក្នុងនិងក្រៅប្រទេស ជួយឧបត្ថម្ភប្រជាជននៅតំបន់រងឥទ្ធិពលដោយខ្យល់ព្យុះនិងទឹកជំនន់។
បន្ទាប់ពីពិធីនេះ គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន១០ពាន់លានដុង៕