អំពើហឹង្សាកើតមានឡើងនៅអេហ្ស៊ីប
|
អំពើហឹង្សាកើតមានឡើងនៅអេហ្ស៊ីប |
(VOVworld)-យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ត្រូវស្លាប់ក្នុងការប៉ះ
ទង្គិចគ្នាដោយអំពើហឹង្សារវាងប៉ូលីសជាមួយបាតុករគាំទ្រអតីតប្រធានាធិបតី
Mohamed Morsi និងបណ្តាការវាយប្រហាររបស់ពួកជ្រុលនិយមនាថ្ងៃទី៧ វិច្ឆិកា ។
ប្រធានទីភ្នាក់ងារសង្គ្រោះបន្ទាន់អេហ្ស៊ីប Ahmed El-Ensany បានជូនដំណឹង ថា
បាតុករ១នាក់ត្រូវស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស ក្នុងការប៉ះទង្គិចគ្នា រវាង
កម្លាំងសន្តិសុខ និងជនគាំទ្រលោក Mohamed Morsi នៅ ភាគឦសាន របស់ទីក្រុង
គែ។ តាមប្រភពព័ត៌មានសន្តិសុខផ្សេងទៀតថា ក្នុងការវាយប្រហាររបស់ ពួក
ឧទ្ទាមឥ្លាម តម្រង់ទៅលើប៉ុស្តិ ត្រួតពិនិត្យយោធា១នៅខេត្ត Ismailia បណ្តាល ឲ្យ
ទាហា១នាក់ត្រូវស្លាប់ និង៣នាក់ទៀតរងរបួសផងដែរ៕