អំពើហឹង្សានៅតែបន្តកើនឡើងនៅតំបន់ West Bank

(VOVWORLD) - សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ដោយសាររងរបួសដ៏ធ្ងន់ធ្ងរពេក ចំណែកឯបុរសរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសយ៉ាងធ្ងន់ធ្ងរ។
អំពើហឹង្សានៅតែបន្តកើនឡើងនៅតំបន់ West Bank - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែល។ រូបថត៖ AFP/VNA

កងទ័ពអ៊ីស្រាអែលៈ កាលពីថ្ងៃទី ២២ សីហាបានឲ្យដឹងថា ស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់បានស្លាប់ ហើយបុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងការវាយប្រហារដែលធ្វើឡើងដោយខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនម្នាក់នៅតំបន់ West Bank។ ករណីបានកើតឡើងនៅពេលដែលខ្មាន់កាំភ្លើងបានឆ្លងកាត់និងវាយប្រហារខណៈពេលដែលអ្នកទាំងពីរនេះកំពុងបើកបរនៅខាងក្រៅលំនៅដ្ឋានរបស់ជនជាតិជ្វីហ្វ Beit Hagai ភាគខាងត្បូង ទីក្រុង Hebron នៅតំបន់ West Bank ។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ដោយសាររងរបួសដ៏ធ្ងន់ធ្ងរពេក ចំណែកឯបុរសរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្នុងរថយន្តរបស់ពួកគេក៏មានកុមារីអាយុ៦ឆ្នាំម្នាក់ដែរ ប៉ុន្តែកាត់មិនមានរបួសឡើយ ។ កងទ័ពអ៊ីស្រាអែលកំពុងតាមរកជនដៃដល់ និងបិទខ្ទប់កន្លែងកើតហេតុ។ ករណីនេះបានកើតឡើងក្នុងបរិបទដែលភាពតានតឹងរវាងបប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងនៅតំបន់ West Bank ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ីស្រាអែលបានជំរុញខ្លាំងការបើកយុទ្ធនាការសំដៅទៅលើក្រុមប្រដាប់អាវុធនៅតំបន់ West Bank ។ ចាប់តាំងពីដើមឆ្នាំមក មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់ ដោយសារការកើនឡើងនៃអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ