អំពើហឹង្សាបន្តកើតមានឡើងនៅប្រទេសស៊ីរី។
(VOV) /  
|
Image: Internet |
VOV- អំពើហឹង្សាបន្តកើតមានឡើងនៅប្រទេសស៊ីរីដោយគ្មានអើពើខែ Ramadan ពិសិដ្ឋរបស់ជនអ៊ីស្លាម។តាមអង្គការឃ្លាំមើលសិទ្ឋិមនុស្សស៊ីរីដែលតាំងនៅ
ក្រុងឡុងថា នាថ្ងៃទី២០សីហាអំពើហឹង្សានៅស៊ីរីបានធ្វើអោយមនុស្សចំនួន១២០
នាក់ត្រូវស្លាប់។បានដឹងថាអ្នកកាសែតស្រីជប៉ុន១នាក់ត្រូវស្លាប់ក្នុងការវាយប្រហារ
១នៅទីក្រុង Aleppo-ស៊ីរី។ពេលដែលអំពើហឹង្សាឡើងជណ្តើរជាបន្តបន្ទាប់នៅប្រទេស
ស៊ីរី ក្រុមអ្នកឃ្លាំមើលអ.ស.បបានចាកចេញពីរដ្ឋធានី Damascus នាថ្ងៃទី២០សីហា។
ក្នុងពេលនោះព្រឹកថ្ងៃទី២០សីហា(តាមម៉ោងវៀតណាម)ប្រធានាធិបតីអាមេរិក Barack
Obama បានប្រកាសថាអាចដំណើរការវាយប្រហារទៅលើស៊ីរីប្រសិនបើមានភស្តុតាង
សរឲ្យឃើញថារដ្ឋាភិបាលរបស់ប្រធានាធិបតី Al Assadប្រើប្រាស់អាវុធគីមី។
ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀតភាគីរុស្ស៊ីបានចោទប្រកាន់អាមេរិកនិងលោកខាងលិច
កំពុងផ្គត់ផ្គង់អាវុធឲ្យភាគីប្រឆាំងនៅស៊ីរី ធ្វើអោយស្ថានភាពហឹង្សានៅប្រទេសនេះ
កើតមានឡើងតទៅទៀត៕
-VOV