អំពើហឹង្សាបន្តឡើងជណ្តើរនៅតំបន់ Gaza
(VOVWORLD) - ស្ថានភាពហឹង្សាបន្តឡើងជណ្តើរនៅតំបន់ Gaza បន្ទាប់ពីកើតមាន ឡើងការផ្ទុះកាំភ្លើងនាថ្ងៃទី ១៤ មេសា ដែលធ្វើឲ្យជនប៉ាឡេស្ទីនចំនួន ៤ នាក់ត្រូវស្លាប់។ អ្នកធ្វើជាកសិណសក្សីនៅតំបន់ Rafah បានអះអាងថា៖ កងទ័ព អ៊ីស្រាអែលបានបាញ់កាំភ្លើងធំទៅលើក្រុមបាតុករប៉ាឡេស្ទីន។
អំពើហឹង្សាបន្តឡើងជណ្តើរនៅតំបន់ Gaza |
ស្ថានភាពហឹង្សាបន្តឡើងជណ្តើរនៅតំបន់ Gaza បន្ទាប់ពីកើតមាន ឡើងការផ្ទុះកាំភ្លើងនាថ្ងៃទី ១៤ មេសា ដែលធ្វើឲ្យជនប៉ាឡេស្ទីនចំនួន ៤ នាក់ត្រូវស្លាប់។ អ្នកធ្វើជាកសិណសក្សីនៅតំបន់ Rafah បានអះអាងថា៖ កងទ័ព អ៊ីស្រាអែលបានបាញ់កាំភ្លើងធំទៅលើក្រុមបាតុករប៉ាឡេស្ទីន។ ប៉ុន្តែ អ្នកនាំពាក្យ កងទ័ពអ៊ីស្រាអែលបានអះអាងថា៖ កងទ័ពប្រទេសនេះមិនទាក់ទិនដល់បញ្ហា នេះទាំងស្រុង។ ស្ថានភាពអំពើហឹង្សាបានផ្ទុះឡើងវិញនៅតំបន់ Gaza កាលពី ថ្ងៃទី ៣០ មិនា ខណៈពេលដែល ប្រជាជនប៉ាឡេស្ទីនចាប់ផ្តើមរៀបចំការធ្វើ បាតុកម្មតាមបណ្តោយតំបន់ខ្សែព្រំដែនជាមួយអ៊ីស្រាអែលនាថ្ងៃសុក្រប្រចាំសប្តាហ៍៕