អំពើហឹង្សារធ្វើឲ្យមនុស្សជាច្រើនស្លាប់នៅបាដាដអ៊ីរ៉ាក់

នាថ្ងៃទី ២៦ សីហា នៅរដ្ឋធានី បាដាដ (អ៊ីរ៉ាក់) ការវាយប្រហាជាច្រើនបានកើតឡើង ដែលបានធ្វើឲ្យជនចំនួន ១០ នាក់ស្លាប់ ក្នុងនោះភាគច្រើនគឺបុគ្គលិក សន្តិសុខ។ តាមប្រភពព័ត៌មានរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ឲ្យដឹងថា៖ ការវាយប្រហានៅប៉ុស្ថិត្រួត
ពិនិត្យសន្តិសុខភាគខាងកើតទីក្រុង បាដាដ បានធ្វើ ឲ្យបុគ្គលិកសន្តិសុខចំនួន ៣
នាក់ស្លាប់។ ក្នុងការវាយប្រហាផ្សេងទៀតនៅ ភាគខាងជើង បាដាដ ធ្វើឲ្យប៉ូលីស
ចំនួន ២ នាក់ត្រូវបានបាញ់សម្លាក់។ ក្នុងនោះ ទាហានចំនួន ៣ នាក់ត្រូវបានស្លាប់ក្នុង
ការវាយប្រហាដោយគ្រាប់បែកមួយ ដែលបានកើតឡើងភាគខាង លិចទីក្រុង បាដាដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ