អំពើហឹង្សារបន្តកើតមានឡើងនៅអ៊ីរ៉ាក់
(VOV)_យ៉ាងហោចណាស់ មានមនុស្សចំនួនជាង១៨នាក់ត្រូវស្លាប់ និងជិត ៤០ នាក់ផ្សេងៗទៀតត្រូវរងរបូស ក្នុងបណ្ដាការវាយប្រហារនាថ្ងៃទី ៣ ឧសភា នៅអ៊ីរ៉ាក់។ ប្រភពព័ត៍មាន១របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានអោយដឹងថា÷ ការវាយប្រហារដោយ គ្រប់បែកដាក់ក្នុងរថយន្ត១ដែលកើតមានឡើង នៅជិតវិហារ១នៅភាគខាងជើងរដ្ឋធានី
Baghdad បានធ្វើអោយមនុស្សចំនួន៥នាក់ត្រូវស្លាប់ និងមនុស្សជាង៣០នាក់ទៀតត្រូវ
រងរបួស។ នាពេលនោះ តាមប្រភព ព័ត៍មានរបស់ប៉ូលីស្តតំបន់បានអោយដឹងថា÷ មានប៉ូលីស្តចំនួន៩នាក់ត្រូវស្លាប់ និង៦នាក់ទៀតត្រូវរងរបួសក្នុងបណ្ដាការបះទង្គិច
រវាងបណ្ដាជនប្រដាប់អាវុធ ជាមួយប៉ូលីស្តនៅទីក្រុងMosul ទៀតផង៕