អំពើហឹង្សាឡើងជណ្តើរ​ក្នុង​តំបន់ West Bank

(VOVWORLD) - ប្រភពព័ត៌មានពីប៉ាឡេស្ទីននិងអ៊ីស្រាអែលឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីស្រាអែលទៅនៅតំបន់ភាគខាងជើងទីក្រុង Jenin ក្នុងតំបន់ West Bank កាលពីយប់ថ្ងៃទី ២១ មិថុនា បណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនចំនួន ៣នាក់បានស្លាប់។ 
អំពើហឹង្សាឡើងជណ្តើរ​ក្នុង​តំបន់ West Bank - ảnh 1ការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Ramallah ភាគខាងលិចប្រទេសអ៊ីស្រាអែល ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

ឧបទ្ទវហេតុនេះកើតឡើងក្នុងបរិបទដែលមានការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ចាប់តាំងពីដើមសប្តាហ៍មក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៣នាក់ និងជនជាតិអ៊ីស្រាអែល ៤ នាក់ត្រូវបានសម្លាប់ ដោយសារតែការកើនឡើងនៃអំពើហិង្សាក្នុងតំបន់ West Bank ។

ប្រទេសជិតខាងនិងសហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សានៅតំបន់ West Bank។ អេហ្ស៊ីប និងហ្ស៊កដានី បានអំពាវនាវឱ្យភាគីអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទៅលើជនប៉ាឡេស្ទីនក្នុងតំបន់ West Bank។ ក្រសួងការបរទេសអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងជណ្តើរនៃអំពើហិង្សានៅតំបន់ West Bank ហើយបានអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលបញ្ឈប់អំពើហិង្សាជាបន្ទាន់ ការពារជនស៊ីវិលអាមេរិកនិងប៉ាឡេស្ទីន និងកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្កោលទោសរាល់អំពើហឹង្សាដែលសំដៅទៅលើជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ