អភិបាលខេត្តស្វាយរៀងប្រឆាំងជំទាស់ការចុះពិនិត្យបង្គលព្រំដែនរបស់សមាជិកគណបប្រឆាំង
|
អភិបាលខេត្តស្វាយរៀងប្រឆាំងជំទាស់ការចុះពិនិត្យបង្គលព្រំដែនរបស់សមាជិកគណបប្រឆាំង |
(VOV)_លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានប្រឆាំងជំទាស់សកម្មភាព
ចុះពិនិត្យបង្គោលព្រំដែន នាថ្ងៃទី១៩ កក្កដា របស់ក្រុមមនុស្សជាងមួយពាន់នាក់
ដឹកនាំដោយសមាជិក សមាជិកាមួយចំនួននៃគណបក្សសង្គ្រោះជាតិ ( CNRP)។
លោក ជៀង អំ បានចាត់ទុកថា៖ ការប្រមូលផ្តុំមនុស្សជាច្រើន នៅក្នុងតំបន់ព្រំដែន
រវាងប្រទេសទាំងពីរ អាចបណ្ដាលឡើងស្ថានភាពបាត់សណ្ដាប់ធ្នាប់នៅក្នុងតំបន់។
លោកក៏បានអះអាងថា៖ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិង
កម្ពុជាមានគោលបំណងកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និរន្តរភាព សហ
ប្រតិបត្តិការនិងអភិវឌ្ឍន៍។
មុននោះ នាថ្ងៃទី២៨ មិថុនា សមាជិក សមាជិកាគណបក្ស CNRP មួយចំនួន
បានដឹកនាំជនកម្ពុជា ប្រមាណ២៥០នាក់ចុះមកតំបន់បង្គោលព្រំដែន លេខ ២០៣
ដោយស្ថិតនៅក្នុងការគ្រប់គ្រងរបស់វៀតណាម ។ កម្លាំងសមត្ថកិច្ចវៀតណាមនិង
ប្រជាជនបានរាំងស្កាត់ អធិប្បាយ ហើយក្តី ប៉ុន្តែត្រូវជនជ្រុលនិយមមួយកម្ពុជាមួយ
ចំនួនវាយប្រហារ បណ្ដាលអោយជនវៀតណាមចំនួន៧នាក់ត្រូវរងរបួស។ បន្ទាប់
នោះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានបង្កើតក្រុមការងារចម្រុះ ចុះត្រួត
ពិនិត្យនៅក្នុងតំបន់កើតហេតុនេះ ដើម្បីបំភ្លឺមូលហេតុ និងឯកភាពដោះស្រាយ
មិនទុកអោយអំពើប្រហាក់ប្រហែលដូច្នេះកើតមានឡើងតទៅទៀតឡើយ៕