អភិបាលទីក្រុង Rotterdam ប្រទេសហូល្លង់ បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ

(VOVworld) - នារសៀលថ្ងៃទី៩ មិនា លោក Le Thanh Hai សមាជិកការិយាល័យ
នយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូទីក្រុង Rotterdam ប្រទេសហូល្លង់
ដឹកនាំដោយ អភិបាលទីក្រុងលោក Ahmed Aboutaleb ដែលកំពុងបំពេញទស្សនកិច្ច
ការងារនៅ វៀតណាម។លោក Le Thanh Hai បានថ្លែងអំណរគុណចំពោះរដ្ឋអំណាច
ទីក្រុង Rotterdam ដោយបានជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងវិស័យស្រាវជ្រាវ លាត
ត្រដាង អនុវត្តដំណោះស្រាយនានាសំដៅទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ក៏ដូច
ជាជំរុញ ការអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង
បណ្ដុះ បណ្ដាល។លោក Le Thanh Hai បានឲ្យដឹងថា ទីក្រុងហូជីមិញជានិច្ចកាល
មាន គោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការប្រកបដោយជាក់ស្ដែងនិងទូលំទូ
លាយជា មួយទីក្រុង Rotterdam ក្នុងបណ្ដាវិស័យពោលខាងលើ ព្រមទាំងតាម
រយៈទីក្រុង Rotterdam កសាង តភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងផ្សេងៗរបស់
ហូល្លង់ក្នុងវិស័យជា ច្រើនដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។
អភិបាលទីក្រុង Rotterdam ប្រទេសហូល្លង់ បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុងRotterdamលោក Ahmed Aboutaleb (រូបថត៖qdnd.vn)

នាព្រឹកថ្ងៃទី១០ មិនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le
Hoang Quan និងអភិបាលទីក្រុង Rotterdam លោក Ahmed Aboulated បានចុះហត្ថ
លេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកម្មវិធីសហប្រតិបតិ្តការរវាងទីក្រុងទាំង
២ក្នុងដំណាក់កាល២០១៥-២០១៨។ការចុះហត្ថលេខានេះ គឺសំដៅពន្យាសុពល
ភាពលើអនុស្សារណៈស្ដីពីការអភិវឌ្ឍន៍យុទ្ធសាស្ត្រ សម្របខ្លួនទៅនឹងបំរ៉ែបំរួល
អាកាសធាតុរវាងទីក្រុងទាំង២នេះដែលបានចុះហត្ថលេ ខានាថ្ងៃទី៣០ មិនា
២០១១។តាមនោះ​ ទីក្រុង Rotterdam នឹងចែករំលែកបទ ពិសោធន៍ក្នុងការអនុវត្ត
វិធានការនានាសំដៅសម្របខ្លួនទៅនឹងបំរ៉ែបំរួលអាកាស ធាតុ ដំណើរការកសាង
ផែនការ ការចូលរួមរបស់សហគមន៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ