អភិបាល​​ទី​​ក្រុង​សេអ៊ូល​បាន​ពិភាក្សា​អំពី​វិធានការ​ជួយឧបត្ថម្ភ​​​ដល់ក្រុម​​គ្រួសារ​ជនរងគ្រោះ​ ក្នុង​​ការ​រត់​ជាន់​គ្នា

(VOVWORLD) - អភិបាលទីក្រុងសេអ៊ូល កូរ៉េខាងត្បូង លោក Oh Se-hoon នៅថ្ងៃទី ៣០ ខែតុលាបានឲ្យដឹងថា លោកនឹងពិភាក្សាជាមួយរដ្ឋាភិបាលកណ្តាល អំពីការកំណត់រដ្ឋធានីទាំងមូលជាតំបន់រងគ្រោះមហន្តរាយពិសេស ដើម្បីអនុវត្តន៍ផែនការជួយឧបត្ថម្ភ បន្ទាប់ពីការរត់ជាន់គ្នា ដែលបានសម្លាប់មនុស្សជាង ១៥៤ នាក់។
អភិបាល​​ទី​​ក្រុង​សេអ៊ូល​បាន​ពិភាក្សា​អំពី​វិធានការ​ជួយឧបត្ថម្ភ​​​ដល់ក្រុម​​គ្រួសារ​ជនរងគ្រោះ​ ក្នុង​​ការ​រត់​ជាន់​គ្នា - ảnh 1ការជួយសង្គ្រោះជនរងគ្រោះក្នុងការរត់ជាន់គ្នានៅកូរ៉េខាងត្បូង។ (រូបថត៖ Yonhap/TTXVN)

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយដូច្នេះនៅពេលទៅមើលកន្លែងកើតហេតុនៃការរត់ជាន់គ្នានៅសង្កាត់ Itaewon ខណ្ឌ Yongsan។ បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់ជាន់គ្នានៅទីនេះ លោកបានបង្ខើចដំណើរទស្សនកិច្ចនៅអឺរ៉ុប ហើយវិលត្រឡប់មកប្រទេសវិញ។ លោកបានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយ ជួយដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួសឱ្យឆ្លងកាត់សោកនាដកម្មនេះ រួមទាំងជួយរៀបចំពិធីបុណ្យសពដល់អ្នកស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ