អភិបាលធនាគារកណ្ដាលអង់គ្លេសត្រៀមរៀបចំឲ្យកិច្ចចរចារស្ដីអំពីការចាកចេញពី EU

អភិបាលធនាគារកណ្ដាលអង់គ្លេសត្រៀមរៀបចំឲ្យកិច្ចចរចារស្ដីអំពីការចាកចេញពី EU - ảnh 1
អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney (រូបថត៖Telegraph)

(VOVworld) - អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney
នាថ្ងៃទី៣១ តុលា ឲ្យដឹងថា លោកនឹងពន្យាពេលកិច្ចសន្យាការងារបន្ថែមមួយឆ្នាំ
ទៀតរហូតដល់ឆ្នាំ២០១៩ សំដៅធានាឲ្យដំណើរការចាកចេញពីសហភាពអឺរ៉ុប
(EU) របស់អង់គ្លេស។នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May គ្រោងនឹង
ដាក់ឲ្យចូលជាធរមាននូវមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ដែលជាបែបបទជាផ្លូវ
ការនាំ អង់គ្លេសចាកចេញពី EU នាចុងខែមិនាឆ្នាំ២០១៧ តាមនោះចាប់ផ្ដើមដំណើរ
ការ ចរចារក្នុងរយៈពេល២ឆ្នាំសំដៅនាំអង់គ្លេសចាកចេញពីផ្ទះរួម EU។សេចក្ដី
សំរេច ពន្យាពេលអាណត្តិរបស់ខ្លួនរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩នេះ នឹង
អនុញ្ញាត ឲ្យលោក Carney បន្តដឹកនាំ BoE ឆ្លងកាត់ដំណាក់កាលចរចាររវាង
អង់គ្លេសនិង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ