អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៏តំបន់ Thanh Nam បុរាណ
(VOVWORLD) -ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកុម្ភៈ នៅសារៈមន្ទីរខេត្ត Nam Dinh មន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Nam Dinh បានរៀបចំផ្សារអំណរឆ្នាំថ្មី។
សកម្មភាពនេះគឺសំដៅ ឧទ្ទេសនាមនូវបេតិកភណ្ឌវប្បធម៌ ឯកសារនិងរូបថតស្តីពី Thanh Nam បុរាណ ដែល បច្ចុប្បន្នគឺទីក្រុង Nam Dinh។ តាមនោះ រួមចំណែកអភិរក្សនិងពង្រីកនូវតម្លៃបេតិក ភណ្ឌវប្បធម៌ និងអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត Nam Dinh។
ការសម្តែងសិល្បៈនៅក្នុងផ្សារអំណរឆ្នាំថ្មី |
មកទស្សនាផ្សារអំណរឆ្នាំថ្មីនេះ ប្រជាជននិងភ្ញៀវទេសចរ នឹងបានឃើញឃ្លាំង ឯកសារ រូបថតសម្បូរបែបនិងរស់រវើក ស្តីពីជីវភាពរស់នៅ សំណង់វប្បធម៌ ប្រវត្តិសាស្ត្រ របស់តំបន់ Thanh Nam បុរាណ។ ក្រៅពីនោះ ភ្ញៀវទេសចរនឹងមានឱ កាសស្វែងយល់អំពីសិល្បៈរាំតុក្កតាទឹក ទស្សនាការច្រៀងចម្រៀង Tru និងបរិភាគ ម្ហូបអាហារដ៏វិសេសវិសាលរបស់តំបន់នានាក្នុងខេត្ត Nam Dinh ផងដែរ៕