អភិវឌ្ឍតំបន់វត្ថុធាតុដើមកាហ្វេដែលមានគុណភាពខ្ពស់នៅតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen)
(VOVWORLD) -`ពិធីបើកការដ្ឋានសាងសង់ និងដំឡើងផ្នែកទី៥នៃគម្រោង “វិនិយោគហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភសហករណ៍អភិវឌ្ឍន៍តំបន់សម្ភារៈកាហ្វេគុណភាពខ្ពស់នៅតំបន់ខ្ពង់រាបភាគកណ្តាល(Tay Nguyen)” បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែសីហា នៅទីក្រុង Pleiku ខេត្ត Gia Lai។
ពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ (រូបថត៖ VOV) |
ការវិនិយោគសរុបលើផ្នែកទី៥នេះ ចំណាយប្រមាណ ៨០ ពាន់លានដុង (ស្មើនឹង ៣,៣ លានដុល្លារអាមេរិក) សំដៅបង្កើតតំបន់ផលិតវត្ថុធាតុដើមកាហ្វេដែលមានទ្រង់ទ្រាយប្រមូលផ្តុំ ទំនើប អនុវត្តបច្ចេកវិទ្យាជឿនលឿនដោយឈរលើមូលដ្ឋាននៃការតភ្ជាប់ប្រកបដោយចីរភាពរវាងសហករណ៍ជាមួយអាជីវកម្មកែច្នៃនិងនាំចេញ សំដៅជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មនិងកសាងជនបទថ្មីនៅតំបន់ខ្ពង់រាបភាគកណ្តាល យ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖
“គម្រោងសាងសង់តំបន់វត្ថុធាតុដើមកាហ្វេដែលបំពេញស្តង់ដារ គឺមានផ្ទៃដីប្រមាណ ១៩.៧០០ ហិកតា ស្ថិតក្នុងខេត្តចំនួន ៤ គឺ Gia Lai, Dak Lak, Kon Tum, និង Dak Nong។ មានសហករណ៍ចំនួន ៦៤ ដែលមានគ្រួសារចំនួន ៥.២៣០គូរ នឹងទទួលផលពីគម្រោងនេះ។ ក្រសួងបានកំណត់ថា ការសាងសង់តំបន់វត្ថុធាតុដើមកាហ្វេមានគុណភាព គឺជាជំហានដ៏សំខាន់បំផុត ដើម្បីជំរុញការអភិវឌ្ឍកាហ្វេ លើកកំពស់ម៉ាកយីហោ គុណភាព និងតម្លៃបន្ថែមរបស់កាហ្វេនាពេលខាងមុខ ដើម្បីធានាបាននូវតម្រូវការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ”៕