អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃសេដ្ឋកិច្ចសមូហភាព គឺជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល
(VOVWORLD) - ការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃសេដ្ឋកិច្ចសមូហភាព គឺជាកិច្ចការនយោបាយដ៏សំខាន់ និងជាប្រចាំរបស់រដ្ឋាភិបាល រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមក្នុងការឃោសនា និងប្រមូលផ្តុំមហាជនឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
នោះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ប្រធានគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកសេដ្ឋកិច្ចសមូហភាពក្នុងពិធី ប្រ គល់ពានរង្វាន់សហករណ៍គំរូឆ្នាំ ២០២៤ ដល់សហករណ៍ចំនួន ១០០ អង្គភាព (ថ្ងៃទី ១១ មេសា) នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា៖ “អង្គការសេដ្ឋកិច្ចសមូហភាព និងសហករណ៍ត្រូវពង្រីកស្មារតីនៃការផ្តួចផ្តើមក្នុងការដោះស្រាយជាមួយនឹងការប្រែប្រួល និងការពឹងផ្អែកលើខ្លួនឯង; ការប្រៃប្រួលខ្លាំងទាំងការគិត និងសកម្មភាព ការអភិវឌ្ឍនៃអង្គការសេដ្ឋកិច្ចសមូហភាពដែលទាក់ទងនឹងការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរបៃតង។ ពង្រឹងការតភ្ជាប់តាមខ្សែសង្វាក់តម្លៃ; អភិវឌ្ឍន៍ទាំងបរិមាណ និងគុណភាពនៃការចូលរួមការងារ។ សម្រាប់សហករណ៍ដែលទទួលបានពានរង្វាន់ផ្កាយសហករណ៍ ឆ្នាំ ២០២៤ ចាំបាច់ត្រូវបន្តការនាំមុខក្នុងកិច្ចសហប្រតិបត្តិការ ដោយបង្កើតនិងអភិវឌ្ឍន៍ម៉ាកផលិតផល; លើកកំពស់ការប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពិភពលោក។ បន្តរួមចំណែកទាំងថាមពល និងភាពឆ្លាតវៃ ដើម្បីជួយអភិវឌ្ឍសហករណ៍កាន់តែច្រើនថែមទៀត”។
សូមរំលឹកឡើងវិញថា ពានរង្វាន់ផ្កាយសហករណ៍ មានគោលបំណងលើកតម្កើងគំរូធុរកិច្ចមានលក្ខណៈមនុស្សធម៌សម្រាប់វឌ្ឍនភាពសង្គម គោរពឆន្ទៈនៃការពឹងផ្អែកលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង កម្លាំងពលកម្មប្រកបដោយភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងជំនះការលំបាករបស់សហគមន៍សហករណ៍។ សហករណ៍គំរូ ១០០ អង្គភាពដែលត្រូវបានលើកតម្កើងលើកនេះសុទ្ធតែតំណាងឱ្យសហករណ៍នៅទូទាំងប្រទេសជាង ៣១ ពាន់អង្គភាព ដែលជាអ្នកត្រួសត្រាយ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍៕