អភិវឌ្ឍន៍កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាមក្លាយទៅជាកាណាល់ទូរទស្សន៍សារព័ត៌មានដ៏ជំនាញ
(VOVWORLD) - នាយប់ថ្ងៃទី៥ ខែមករា នៅរដ្ឋធានីហាណូយ កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី៧ ទិវាចាក់ផ្សាយកម្មវិធីទូរទស្សន៍លើកដំបូង (៦ មករា ២០១៥ - ៦ មករា ២០២២) ហើយបើកដំណើរការប្រព័ន្ធអេកូឡូស៊ីឌីជីថល។
ប្រធានរដ្ឋសភាវៀតណាមលោកVuong Dinh Hue ថ្លែងនៅពិធីរំលឹកខួបលើកទី៧ ទិវាចាក់ផ្សាយកម្មវិធីទូរទស្សន៍លើកដំបូង។ (រូបថត៖ VOV) |
កាលពី៧ឆ្នាំមុននេះ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ កាណាល់ទូរទស្សន៍រដ្ឋសភា វៀតណាមត្រូវបានបង្ហាញមុខជាផ្លូវការ។ ពីកាណាល់ទូរទស្សន៍មួយចំណុះវិទ្យុសម្លេង វៀតណាម ទូរទស្សន៍រដ្ឋសភា វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដើម្បី បញ្ជាក់នូវឋានៈនៃទីភ្នាក់ងារសារព័ត៌មានមួយរបស់រដ្ឋសភា ជាស្ពានតភ្ជាប់រវាងរដ្ឋ សភាជាមួយម្ចាស់ឆ្នោត ត្រូវបានថ្នាក់ដឹកនាំរដ្ឋសភានិងម្ចាស់ឆ្នោតទទួលស្គាល់ និងវាយតម្លៃខ្ពស់។ ទូរទស្សន៍រដ្ឋសភាវៀតណាមបានកំណត់គោលដៅ ក្លាយជាកាណាល់ ទូរទស្សន៍សារព័ត៌មានដ៏ជំនាញ ចំណាន និងគួរឲ្យទាក់ទាញបំផុតនៅវៀត ណាម។ អញ្ជើញថ្លែងនៅពិធីរំលឹកខួប ប្រធានរដ្ឋសភាវៀតណាមលោកVuong Dinh Hue បានលើកច្បាស់ថា៖
“ទូរទស្សន៍រដ្ឋសភាវៀតណាមត្រូវបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវការបញ្ជាដឹកនារបស់បក្សចំពោះការងារសារព័ត៌មាន និងផែនការមេស្ដីពីការអភិវឌ្ឍ គ្រប់គ្រងសារ ព័ត៌មាន បង្កើតឡើងឯកភាពខ្ពស់ក្នុងការរៀបចំអនុវត្តន៍។ ផ្ដោតសំខាន់ទៅលើការ ផ្លាស់ប្ដូរថ្មីតាមទិសដៅដែលកម្មវិធីផលិតក្នុងស្រុក បម្រើភារកិច្ចនយោបាយ ឃោសនា ដ៏សំខាន់ៗរបស់ប្រទេសជាតិ ស្រូបយកអត្រាយ៉ាងហោចណាស់៧០%នៃពេលវេលា ចាក់ផ្សាយសរុបក្នុងមួយថ្ងៃ”។
ក្នុងឱកាសនេះដែរ ទូរទស្សន៍រដ្ឋសភាវៀតណាមបានបើកដំណើរការប្រព័ន្ធ អេកូឡូស៊ីឌីជីថលនៅលើផ្លាតហ្វមអ៊ីនធឺណែត នៅឯអាស័យដ្ឋាន៖ quochoitvn.vn។ នេះជាមជ្ឈមណ្ឌលខ្លឹមសារឌីជីថលអំពីសកម្មភាពរបស់រដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភាស្ថាប័នក្រោមឱវាទរដ្ឋសភា សមាជិករដ្ឋសភា ព្រមទាំងជាផ្លាតហ្វមនៃការតភ្ជាប់ ការ ទាក់ទងប្រាស្រ័យ និងការច្នៃប្រឌិតខ្លឹមសារសម្រាប់បម្រើម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ផងដែរ៕