អភិវឌ្ឍន៍ខេត្ត Hung Yen ដល់ឆ្នាំ ២០៣០ ឲ្យក្លាយជាខេត្តឧស្សាហកម្មទំនើប

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែកក្កដា ក្នុងកម្មវិធីការងារនៅខេត្ត Hung Yen នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួមសន្និសីទប្រកាសផែនការមេ និងជំរុញការវិនិយោគនៅខេត្ត Hung Yen។

អភិវឌ្ឍន៍ខេត្ត Hung Yen ដល់ឆ្នាំ ២០៣០ ឲ្យក្លាយជាខេត្តឧស្សាហកម្មទំនើប - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា Hung Yen មានសក្ដានុពល និងឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍឈានទៅមុខ។ ផែនការមេបានកំណត់គោលដៅថា នៅឆ្នាំ២០៣០ Hung Yen ក្លាយជាខេត្តឧស្សាហកម្មទំនើប ជាមួយនឹងទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងក្រុមឈានមុខគេក្នុងប្រទេស; នៅឆ្នាំ ២០៥០នឹងក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម; ជាកន្លែងគួរឲ្យចង់រស់នៅក្នុងតំបន់ដីសណ្តទន្លេក្រហម។

 ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hung Yen ដាក់ពង្រាយអនុវត្តន៍ផែនការមេយ៉ាងសកម្ម។ ទាក់ទងនឹងវិស័យឧស្សាហកម្ម ផ្តោតលើការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល អគ្គិសនី ថាមពល មេកានិច ការផលិត...; ទាក់ទងនឹងសេវាកម្ម ផ្តោតលើការអភិវឌ្ឍន៍ពាណិជ្ជកម្ម ទេសចរណ៍ ឡូជីស្ទីក ហិរញ្ញវត្ថុ និងធនាគារ ព័ត៌មាននិងទូរគមនាគមន៍...; ទាក់ទងនឹងវិស័យកសិកម្ម អភិវឌ្ឍន៍តាមទិសដៅអេកូឡូស៊ី បច្ចេកវិជ្ជាខ្ពស់ និរន្តរភាព ប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយនឹងការតភ្ជាប់ខ្សែសង្វាក់នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ