អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយតំបន់ជនជាតិភាគតិចប្រកបដោយឆាប់រហ័សនិងនិរន្តរភាព
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តផ្សព្វផ្សាយយុទ្ធសាស្ត្រកិច្ចការជនជាតិរយៈពេល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
គោលបំណងរួមនៃយុទ្ធសាស្ត្រគឺផ្តល់អាទិភាពដល់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ ឆាប់រហ័ស និងនិរន្តរភាពលើតំបន់ព្រៃភ្នំនិងតំបន់ភ្នំ; ទាញយកសក្តានុពល ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គុណសម្បត្តិប្រៀបធៀបនៃតំបន់ ការពារបរិស្ថាននិងកន្លែងរស់នៅរបស់ជនជាតិ ភាគតិច។ ជាមួយគ្នានោះ បង្រួមគម្លាតប្រាក់ចំណូលរវាងជនជាតិភាគតិច តំបន់ព្រៃភ្នំ ធៀបនឹងតំបន់អភិវឌ្ឍន៍។
យុទ្ធសាស្ត្រនេះមានគោលបំណងលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ ទន្ទឹមនឹងការអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច; ផ្តោតលើការកសាងប្រព័ន្ធនយោបាយឈរលើមូលដ្ឋានរឹងមាំ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម រួមចំណែករក្សាអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិ; ពង្រឹងសាមគ្គីភាពជាតិទាំង មូល ដើម្បីគោលដៅប្រជាជនអ្នកមាន ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។
គោលដៅគឺឆ្ពោះទៅឆ្នាំ ២០៤៥ ដែលប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចនឹងឈានដល់ជាងពាក់កណ្តាលនៃមធ្យមភាគជាតិ ជាមូលដ្ឋានមិនមានគ្រួសារក្រីក្រទៀតទេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិចូលប្រើប្រាស់សេវាសង្គមជាមូលដ្ឋានពេញលេញ៕