អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រស៊ីជម្រៅរវាង វៀតណាម និងជប៉ុន

(VOVWORLD) -វៀតណាមគោរព និងមានគោលបំណងចង់រួមជាមួយជប៉ុនអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាម និងជប៉ុន។
អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រស៊ីជម្រៅរវាង វៀតណាម និងជប៉ុន - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញសរសរលើសៀវភៅអបអរសាទរ ក្នុងឱកាស ព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យ (រូបថត៖ TTXVN)

នាថ្ងៃទី ៦ ខែឧសភា តាងនាមរដ្ឋនិងប្រជាជនវៀតណាម អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទៅកាន់ ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងហាណូយ អញ្ជើញសរសរលើសៀវភៅអបអរសាទរ ក្នុងឱកាស ព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យសម្បត្តិ។ សរសរលើសៀវភៅអបអរសាទរនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានថ្វាយព្រះពរដល់
ព្រះចៅអធិរាជ រាជវង្សានុវង្ស និងប្រជាជនជប៉ុន ព្រមទាំងសម្ដែងជំនឿជាក់ថាប្រជាជនជប៉ុននឹងទទួលបានសមិទ្ធផលដ៏ធំធេងថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនៃរាជកាលអធិរាជ Reiwa។ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមគោរព និងមានគោលបំណងចង់រួមជាមួយជប៉ុនអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាម និងជប៉ុន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ