អភិវឌ្ឍន៍ទីក្រុង Can Tho ត្រូវផ្សាភ្ជាប់ជាមួយកិច្ចការពារបរិស្ថានចីរភាព

(VOVworld)-នាព្រឹកថ្ងៃទី៦សីហា នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan  បានអញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំគណៈ
កម្មាធិការបក្សទីក្រុង Can Tho ស្តីពីរយៈពេល១០ឆ្នាំអនុវត្តសេចក្តី សម្រេចចិត្ត
របស់ការិយាល័យនយោបាយអំពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Can Tho ក្នុង​
សម័យឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។លោកស្រី
Nguyen Thi Kim Ngan​បានចាត់ទុកថា  ក្នុងវិធីសាស្ត្រវាយតម្លៃ  Can Tho ត្រូវមាន
ការប្រៀបធៀបទាំងពីមុន និងក្រោយពេលអនុវត្តសេចក្តីសម្រេចចិត្តលេខ៤៥
 ដែលមានអ្វីងាយស្រួលនិងអ្វីជាការ លំបាកនិងលទ្ធផលទទួលបានយ៉ាងដូច
ម្ត៉េច។​ទន្ទឹមជាមួយគ្នានោះ Can Tho គប្បីពិនិត្យ និង បំពេញបន្ថែមនូវផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យសមស្របទៅនឹងតួនាទីជាទីក្រុងមជ្ឈ មណ្ឌលនិង
អនុវត្តការផ្សាភ្ជាប់តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ