អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែឧសភា នៅទីក្រុង Can Tho បានប្រព្រឹត្តិទៅសិក្ខាសាលា ក្រោមប្រធានបទ “អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ។
អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ - ảnh 1 សិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” 

នៅក្នុងសិក្ខាសាលានេះ តំណាង ជាច្រើនបានវាយតម្លៃថា ដោយមានផ្ទៃដីកសិកម្មជាង ៨០% ហើយមិនសូវ រងផលប៉ះបាល់ដោយបម្រែបម្រួលអាកាសធាតុនោះ ប្រៀបខ្លាំងរបស់ទីក្រុង Can Tho គឺអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្ម បច្ចេកទេស កសិកម្ម ដែលផ្សារភ្ជាប់ជាមួយការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ logistics អន្តរតំបន់។

អញ្ជើញថ្លែងសន្និដ្ឋាន លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលបានសង្កត់ធ្ងន់ថា ការស្ថាបនាទីក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលគឺមានអត្ថន័យពិសេសសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល ដែលត្រូវបានដាក់បញ្ជូលទៅក្នុងក្នុងការអភិវឌ្ឍន៍តំបន់ទាំងមូលផងដែរ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥ របស់ការិយាល័យនយោបាយស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Can Tho ក្នុងសម័យកាលឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិនោះ  កំណើនរបស់ទីក្រុងក្នុងដំណាក់កាលនេះគឺទទួលបានប្រមាណ ៧,២៣%។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ទទួលបានជិត ៩០ លានដុងហើយជារៀងរាល់ឆ្នាំបានរួមចំណែកប្រមាណ ១,៨% នៃ GDP  របស់ប្រទេសទាំងមូល។ នេះជាមូលដ្ឋានគ្រឹះសម្រាប់ទីក្រុង Can Tho ដាក់ចេញទិសដៅអភិវឌ្ឍន៍នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ