អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឥណ្ឌា

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌានាថ្ងៃទី ២៥ ខែវិច្ឆិកានៅទីក្រុង New Delhi  លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang  អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនី យ៍  Bipin Rawat ប្រធានគណៈកម្មាធិការសេនាធិការឥណ្ឌា។
អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឥណ្ឌា - ảnh 1 លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang  អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍  Bipin Rawat ប្រធានគណៈកម្មាធិការសេនាធិការឥណ្ឌា (រូបថត៖ qdnd.vn)

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួមនៃទំនាក់ទំនងការពារជាតិវៀតណាម - ឥណ្ឌា ក្នុងដំណាក់កាលឆ្នាំ ២០១៥-២០២០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរផងដែរ។ទន្ទឹមនឹងនេះភាគីទាំងពីរបន្តបង្កើនកិច្ច សហប្រតិបត្តិការរួមរវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទូទៅក្នុងវិស័យឧស្សាហកម្ម ការពារជាតិ បណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរបទពិសោធន៍ក្នុងការថែរក្សាសន្តិភាពរបស់ អ.ស.ប       ជាដើម។     នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh។ ក្នុងជំនួបននេះ លោក Rajnath Singh បានសង្កត់ធ្ងន់ថា         វៀតណាមគឺជាដៃគូជួរមុខដ៏សំខាន់របស់ឥណ្ឌាក្នុងការអនុវត្តគោលនយោបាយឆ្ពោះទៅទិសខាងកើត ព្រមទាំងលើកសំណើរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើវិស័យដែលភាគីទាំងពីរចំណាប់អារម្មណ៍ដូចគ្នាទៀតផង។ រីឯខ្លួនវិញ លោក Phan Van Giang ជឿជាក់ថាទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនដ៏រឹងមាំនិងស៊ីជម្រៅថែមទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសរៀងៗខ្លួន ក៏ដូជាដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ