អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និង PARLASUR យ៉ាងខ្លាំងក្លាជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - នៅទីស្នាក់ការសភានៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ទីក្រុង Montevideo នារសៀលថ្ងៃទី ២៧ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាជាមួយប្រធានសភា MERCOSUR (ដែលបានហៅកាត់ថា PARLASUR) លោក Gustavo Penadés និងអនុប្រធានតំណាងប្រទេសសមាជិក នានានៃប្លុកនេះ (រួមមានអាហ្សង់ទីន ប្រេស៊ីល អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ)។

អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និង PARLASUR យ៉ាងខ្លាំងក្លាជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព - ảnh 1ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាមួយប្រធានសភា MERCOSUR (ដែលបានហៅកាត់ថា PARLASUR) លោក Gustavo Penadés និងអនុប្រធានតំណាងប្រទេសសមាជិកនានានៃប្លុកនេះ។ (រូបថត៖ Doan Tan/VNA)
ក្នុងជំនួបពិភាក្សារការងារនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាង
ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមានបំណងចង់ ពង្រឹងថែមទៀតនូវទំនាក់ទំនងជាមួយ MERCOSUR និយាយរួម និងប្រទេសសមាជិក នីមួយៗនៃប្លុកនិយាយដោយឡែក។ យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមកមិនទាន់សក្តិ សមនឹងសក្ដានុពលនៃភាគីទាំងពីរ ដោយសារតែភាគីទាំងពីរមានទីតាំងភូមិសាស្ត្រឆ្ងាយគ្នា មានភាសាខុសគ្នា គ្មានខ្សែដឹកជញ្ជូនទំនិញ និងអ្នកដំណើរដោយផ្ទាល់ដែល ធ្វើឲ្យតម្លៃភស្តុភារកម្មខ្ពស់ ហើយជាពិសេសដោយសារតែភាគីទាំងពីរមិនទាន់មានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នៅឡើយ។ លោកប្រធានរដ្ឋសភាបានប្រកាសថា វៀតណាមបានបញ្ចប់ការត្រួតពិនិត្យផ្ទៃក្នុងពាក់ព័ន្ធនឹងការចរចា FTA ជាមួយ MERCOSUR ហើយមានគោលបំណងថា ភាគីទាំងពីរនឹងចាប់ផ្តើមការចរចាក្នុងពេល ឆាប់ៗ ដើម្បីឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងប្រទេសសមាជិកប្លុក។
ចំណែកឯខាង PARLASUR វិញ លោកប្រធាន Gustavo Penadés និងអនុ ប្រធានបានសង្កត់ធ្ងន់ថា PARLASUR មានការយកចិត្តទុកដាក់ខ្ពស់ ហើយមាន បំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម ដោយសារតួនាទី យុទ្ធសាស្ត្រសំខាន់របស់វៀតណាម មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើពិភព លោកទៀតផង។ ថ្នាក់ដឹកនាំ PARLASUR សង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ទំនាក់ទំនងរវាងវៀតណាម - MERCOSUR និងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និង PARLASUR នឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ជាក់ស្ដែង និងមានប្រសិទ្ធភាព ថែមទៀត។ ថ្នាក់ដឹកនាំ Parlasur ចាត់ទុកថា វៀត ណាមអាចជាច្រកទ្វារសម្រាប់ MERCOSUR ដើម្បីជ្រៀតចូលតំបន់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន); ព្រមទាំងមានបំណងចង់បង្កើតយន្តការសហប្រតិបត្តិការ ផ្ទាល់រវាងរដ្ឋសភាវៀតណាម និង PATLASUR ក្នុងពេលឆាប់ៗ តាមនោះជំរុញកិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និង MERCOSUR៕

ប្រតិកម្មទៅវិញ

ផ្សេងៗ