អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនតាមទិសមិត្តភាព និងសហប្រតិបតិ្តការ

(VOVworld) - ស្វិតស្វាញអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងចិនតាមទិស
មិត្តភាពនិងសហប្រតិបតិ្តការ។នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំ
នៅវៀតណាមលោក Hong Xiaoyong ក្នុងបទឆ្លើយសម្ពាសដែលត្រូវបានចុះផ្សាយ
លើកាសែត Quan doi nhan dan ស្ថាប័នឃោសនារបស់ កងទ័ពប្រជាជន ក្នុងច្បាប់
ចេញនាថ្ងៃទី២០ មករា។ឯកអគ្គរដ្ឋទូតលោក Hong Xiaoyong បានលើកច្បាស់ថា ដំណើរការអភិវឌ្ឍន៍ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ បានសឲ្យឃើញថាចំណង
មិត្តភាពជាប្រពៃណីវៀតណាម-ចិន គឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រទេសទាំង
២។ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-ចិនដោយឥតឈប់ឈរ ជា
បំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២ សមស្របនឹងផលប្រយោជន៍
ស្នូលរបស់ប្រទេសទាំង២។

អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនតាមទិសមិត្តភាព និងសហប្រតិបតិ្តការ - ảnh 1
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong

ឯកអគ្គរដ្ឋទូតលោក Hong Xiaoyong បានឲ្យដឹងថែមទៀតថា ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន បណ្ដា
ក្រសួង ស្ថាប័ន ស្ថានទូត អង្គការមិត្តភាពនៃប្រទេសទាំង២បានរៀបចំសកម្មភាព
ពិធីជប់លៀងជាច្រើនដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
ឯកអគ្គរដ្ឋទូតលោក Hong Xiaoyong ក៏បានឲ្យថែមទៀតថា ក្នុងកាលៈទេសៈ
សភាពការណ៍អន្តជាតិមានបំរ៉ែបំរួលដ៏ស្មុគស្មាញ ប្រទេសទាំង២ចិននិង
វៀតណាម ត្រូវបង្កើនសាមគ្គីភាព កិច្ចសហប្រតិបតិ្តការ និងអនុវត្តការអភិវឌ្ឍន៍
រួម។ទី១គឺ ប្រទេសទាំង២ ត្រូវឈានទៅមុខតាមទិសមិត្តភាពនិងសហប្រតិបត្តិ
ការ បង្កើនការផ្លាស់ប្ដូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំនៃបក្សទាំង២ រដ្ឋទាំង២ និង
កងទ័ពទាំង២។ទី២គឺ ប្រទេសទាំង២ត្រូវធ្វើឲ្យស៊ីជំរៅថែមទៀតកិច្ចសហ
ប្រតិបតិ្តការជាក់ស្ដែងនិងនាំមកនូវផលប្រយោជន៍ដូចគ្នា បង្កើតស្ថានភាពថ្មី
រួមអភិវឌ្ឍន៍។ទី៣គឺ ប្រទេសទាំង២ត្រូវសកម្មដំណើរការជួបប្រាស្រ័យរវាង
ប្រជាជន ធ្វើជាមូលដ្ឋានរឹងមាំនៃទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ