អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងបារាំងអោយកាន់តែប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង
(VOVWORLD) - ភាគីទាំងពីរបានឯកភាពថា នាពេល ខាងមុខនឹងផ្ដោតទៅលើការបំពេញមូលដ្ឋានគតិយុត្ត បង្កើនកិច្ចសហប្រតិបតិ្តការ ទ្វេភាគី បន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាពហុភាគី ហើយជំរុញគម្រោង សហប្រតិបតិ្តការក្នុងវិស័យឧស្សាហកម្មការពារជាតិនិងជួញដូរឧបករណ៍ទៀត ផង។
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh (ខាងឆ្វេង) និងឧត្តមនាវីទោលោក Hervé de Bonnaventure អនុប្រធាននៃអគ្គស្នងការទំនាក់ទំនងនិងយុទ្ធសាស្ត្របារាំង ចុះហត្ថលេខាលើលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រនិងសហប្រតិបតិ្តការការពារជាតិវៀតណាម-បារាំងលើកទី១ (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែកក្កដា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារ ជាតិវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋ មន្រ្តីក្រសួងការពារជាតិ បានទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ បារាំង ព្រមទាំងចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រនិងសហប្រតិបតិ្តការការពារជាតិ វៀតណាម-បារាំងលើកទី១។ នៅកិច្ចសន្ទនានេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រចំពោះការខិតខំ ប្រឹងប្រែងដ៏សកម្មនិងមានលក្ខណៈស្ថាបនារបស់ប្រទេសទាំងឡាយ ដែលក្នុង នោះមានបារាំង សំដៅរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបតិ្តការនិងការអភិវឌ្ឍនៅក្នុងតំបន់ ព្រមទាំងជាស្ពានតភ្ជាប់គួរអោយជឿ ទុកចិត្តដើម្បីអោយបារាំងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសដទៃក្នុងតំបន់ ជា ពិសេសគឺបណ្ដាប្រទេសអាស៊ានផងដែរ។ ភាគីទាំងពីរបានឯកភាពថា នាពេល ខាងមុខនឹងផ្ដោតទៅលើការបំពេញមូលដ្ឋានគតិយុត្ត បង្កើនកិច្ចសហប្រតិបតិ្តការ ទ្វេភាគី បន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាពហុភាគី ហើយជំរុញគម្រោង សហប្រតិបតិ្តការក្នុងវិស័យឧស្សាហកម្មការពារជាតិនិងជួញដូរឧបករណ៍ទៀត ផង។ ក្រៅពីនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់និងលើ ពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពថា រាល់ជម្លោះ និងការខ្វែងគំនិតចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធីនិងច្បាប់អន្តរជាតិ៕