អភិវឌ្ឍន៍ទីផ្សារលក់រាយវៀតណាមប្រកបដោយនិរន្តរភាព
(VOVWORLD) -អង្គប្រជុំ និងអ្នកជំនាញបានផ្លាស់ប្តូរមតិអំពីបញ្ហានានាដូចជា៖ ការអភិវឌ្ឍទីផ្សារលក់រាយក្នុងស្រុក ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និន្នាការលក់រាយនៅលើពិភពលោកនិងវៀតណាម ដំណោះស្រាយសិក្សាស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យា ឆ្ពោះទៅរកការកែលម្អការវិនិយោគ និងការលក់រាយ។
វេទិកាវិនិយោគ និងលក់រាយវៀតណាម ( រូបថត៖ petrotimes.vn) |
នាថ្ងៃទី ២០ ខែមិនានៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានរៀបចំវេទិកាវិនិយោគ និងលក់រាយវៀតណាម។ វេទិកានេះសំដៅរកឃើញនូវរាល់ដំណោះស្រាយជួយវិនិយោគិនក្នុងប្រទេស និងតម្រង់ទិសដៅអភិវឌ្ឍន៍ចំពោះទីផ្សារលក់រាយនៅវៀតណាម។
នៅទីនេះ អង្គប្រជុំ និងអ្នកជំនាញបានផ្លាស់ប្តូរមតិអំពីបញ្ហានានាដូចជា៖ ការអភិវឌ្ឍទីផ្សារលក់រាយក្នុងស្រុក ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និន្នាការលក់រាយនៅលើពិភពលោកនិងវៀតណាម ដំណោះស្រាយសិក្សាស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យា ឆ្ពោះទៅរកការកែលម្អការវិនិយោគ និងការលក់រាយ។ លោកស្រី Dang Thuy Ha នាយិការតំបន់ ភាគខាងជើងក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ Nielsen បានចាត់ទុកថា៖
“អតិថិជនមានគោលបំណងចង់ទិញទំនិញយ៉ាងងាយស្រួល ដូច្នេះហើយឥឡូវនេះអ្នកលក់រាយគប្បីរៀបចំហាងលក់ទំនិញនៅទីតាំងងាយស្រួល ឬការទិញទំនិញអនឡាយមានភាពងាយស្រួលជូនអតិថិជន។ ផលិតផលត្រូវបានរចនាឡើងឲ្យសមស្របនឹងតម្រូវការនៃក្រុមគ្រួសារ នាពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀត ផលិតផលទាំងអស់ត្រូវផ្ដោតសំខាន់លើការធានាសុខភាពសម្រាប់អតិថិជនផងដែរ”៕