អភិវឌ្ឍន៍ទម្រង់ «ស្រូវក្រអូប-បង្គាស្អាត» នៅតំបន់មេគង្គ

(VOVWORLD) - ថ្លែងមតិក្នុងសិក្ខាសាលា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖ ស្រូវ-បង្គាគឺជាទម្រង់ដែលជួយកសិករប្រកបរបររកស៊ីចិញ្ចឹមជីវិតបានល្អ អាស្រ័យដោយមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ហេតុដូច្នេះទម្រង់នេះគឺ ជាឧទាហរណ៍លេចធ្លោនៃជីវចម្រុះ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ 

អភិវឌ្ឍន៍ទម្រង់ «ស្រូវក្រអូប-បង្គាស្អាត» នៅតំបន់មេគង្គ - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
លោក Le Minh Hoan។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី១០ ខែកុម្ភៈ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាន សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu និងកាសែត Tuoi Tre រៀបចំសិក្ខាសាលាក្រោមប្រធានបទ៖ អភិវឌ្ឍន៍ទម្រង់ “ស្រូវក្រអូប-បង្គាស្អាត” ក្នុង តំបន់មេគង្គ។
ថ្លែងមតិក្នុងសិក្ខាសាលា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖ ស្រូវ-បង្គាគឺជាទម្រង់ដែលជួយកសិករប្រកបរបររកស៊ីចិញ្ចឹមជីវិត បានល្អ អាស្រ័យដោយមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ហេតុដូច្នេះទម្រង់នេះគឺ ជាឧទាហរណ៍លេចធ្លោនៃជីវចម្រុះ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមនោះ មនុស្សគ្រប់គ្នាចាប់ពីប្រជាកសិករ រដ្ឋ អ្នកវិទ្យាសាស្ត្រ និងអាជីវកម្មចាំបាច់ត្រូវ រួមដៃគ្នាដើម្បីលើកកំពស់តម្លៃនៃទម្រង់នេះ ទាំងផលប្រយោជន៍សេដ្ឋកិច្ចផងនិង បរិស្ថានផង។ ធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយដល់ប្រជាកសិកររាល់ទម្រង់ទាំងនេះដោយគោលបំណងប្រែក្លាយគំនិតទៅ ជាការពិត នាំមកនូវផលប្រយោជន៍ជូនសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ