អភិវឌ្ឍន៍ទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ

(VOVWORLD) -រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយកម្មវិធីធ្វើសកម្មភាពអនុវត្តអនុក្រិត្យលេខ០៨ របស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ស្ដីអំពីការអភិវឌ្ឍន៍ទេសចណ៍ជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ តាមនោះ 
អភិវឌ្ឍន៍ទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ - ảnh 1អភិវឌ្ឍន៍ទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ 

រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយកម្មវិធីធ្វើសកម្មភាពអនុវត្តអនុក្រិត្យលេខ០៨ របស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ស្ដីអំពីការអភិវឌ្ឍន៍ទេសចណ៍ជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ តាមនោះ ដើម្បីបង្កើនការងារឃោសនា ផ្សព្វផ្សាយអំពីទឹកដី មនុស្សវៀតណាម ផ្នែកទេសចរណ៍នឹងកសាងនិងរៀបចំឡើងវិញដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ ក្នុងស្ថានភាពថ្មី។ កម្មវិធីនេះក៏បានលើកឡើងភារកិច្ចធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់អន្តោប្រវេសន៍ ឆ្លងដែនរបស់ជនបរទេស នៅវៀតណាម ច្បាប់វិនិយោគ២០១៤ និងបទបញ្ញត្តិទាក់ទិននានា ដោយទាក់ទងដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសាងគំរោងការណ៍លើកកំពស់គុណភាពសេវាកម្ម បង្កើតបរិយាកាសអំណោយផលសំរាប់សហគ្រាសអភិវឌ្ឍន៍ទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ