អភិវឌ្ឍន៍ទេសចរណ៍ទន្ទឹមនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ

(VOVWORLD) - នារសៀលថ្ងៃទី៥ មិថុនា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានអញ្ជើញឆ្លើយសំណួរដេញដោលរបស់សមាជិក រដ្ឋសភាអំពីខ្លឹមសារជាច្រើន។

អភិវឌ្ឍន៍ទេសចរណ៍ទន្ទឹមនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ - ảnh 1រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung។ (រូបថត៖ quochoi.vn)
ក្នុងសម័យសួរដេញដោល រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានឲ្យដឹងថា នាពេលកន្លងមក ផ្នែកវប្បធម៌ កីឡា និងទេស ចរណ៍បានអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៨២ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជាពិសេសសេចក្តីណែនាំលេខ ៨ ស្តីពីការអភិវឌ្ឍទេសចរណ៍យ៉ាងលឿន គ្រប់ជ្រុង ជ្រោយ  និងប្រកបដោយនិរន្តរភាពនាពេលខាងមុខ  ដែលក្នុងនោះកំណត់ការអភិវឌ្ឍ ផលិតផលទេសចរណ៍ដ៏វិសេសវិសាល បរិយាកាសទេសចរណ៍អារិយ្យធម៌ រួសរាយ រាក់ទាក់ និងតម្លៃប្រកួតប្រជែង ហើយត្រូវតែសហការ និងតភ្ជាប់ជាមួយប្រជាជនដើម្បី អភិវឌ្ឍន៍ទេសចរណ៍។ អាស្រ័យហេតុនេះ ស្ថានភាពទេសចរណ៍របស់វៀតណាមត្រូវ បានកែលម្អក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ហើយមានអត្រាកំណើនជាក់ស្ដែង៖
“ក្រុមផលិតផលទេសចរណ៍ដែលបានកំណត់ និងកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន គឺស្របតាមទិសដៅត្រឹមត្រូវ។ ឧទាហរណ៍៖ ទេសចរណ៍កោះសមុទ្រគឺជាទិសដៅ ត្រឹមត្រូវ ទេសចរណ៍សហគមន៍ ទេសចរណ៍សម្រាកលំហែកាយ និងផលិតផលទេស ចរណ៍ជាច្រើនទៀត... សុទ្ធតែជាទិសដៅសមរម្យដែរ។ នៅកន្លែងណាមួយដែលមាន ផលិតផលមិនសូវល្អ នឹងត្រូវបានត្រួតពិនិត្យដើម្បីកែតម្រូវក្នុងរយៈពេលដ៏ខ្លីខាងមុខ នេះ។ ផលិតផលទេសចរណ៍មួយចំនួនមានការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស។ អ្វីដែលមានលក្ខណៈជឿនលឿន និងល្អប្រសើរនៃវប្បធម៌មនុស្សជាតិ នឹងត្រូវបានស្រូបយកដើម្បីបំពេញបន្ថែមនិងពង្រីកវប្បធម៌វៀតណាម”។
លោករដ្ឋមន្ត្រី Nguyen Van Hung ក៏បានឆ្លើយសំណួរដេញដោលជាច្រើនរបស់ សមាជិករដ្ឋសភាអំពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; គោលនយោបាយពង្រីកការលើកលែងទិដ្ឋាការ ដើម្បីស្តារ និងជំរុញវិស័យទេសចរណ៍; ការងារអភិរក្សកេរ្តិ៍ដំណែល និងបេតិកភណ្ឌ; ការដោះស្រាយទំនាក់ទំនងរវាងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ជាមួយនឹងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ