អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដែលភ្ជាប់ជាមួយ Metaverse ក្នុងខេត្ត Lai Chau

(VOVWORLD) - Metaverse គឺជាសម្មតិកម្មច្នៃប្រឌិតនៃអ៊ីនធឺណិតដែលគាំទ្របរិយាកាសនិម្មិត 3D ប្រកបដោយនិរន្តរភាព តាមរយៈកុំព្យូទ័រផ្ទាល់ខ្លួនធម្មតា ក៏ដូចជាការពិតនិម្មិត និងការពិតនិម្មិតបន្ថែម។ 
អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដែលភ្ជាប់ជាមួយ Metaverse ក្នុងខេត្ត Lai Chau - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា ( រូបថត៖ VOV)

នាថ្ងៃទី ២៨ សីហា នៅភូមិ Lao Chai ១ ឃុំ Khun Ha ស្រុក Tam Duong ខេត្ត Lai Chau បានប្រព្រឹត្តសិក្ខាសាលាស្តីពីការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយ Metaverse ក្រោមប្រធានបទ “ក្តាប់ជាប់នវានុវត្តន៍ ជំនះឧបសគ្គ បង់ប្រាថ្នាបោះជំហានទៅឆ្ងាយ”។

Metaverse គឺជាសម្មតិកម្មច្នៃប្រឌិតនៃអ៊ីនធឺណិតដែលគាំទ្របរិយាកាសនិម្មិត 3D ប្រកបដោយនិរន្តរភាព តាមរយៈកុំព្យូទ័រផ្ទាល់ខ្លួនធម្មតា ក៏ដូចជាការពិតនិម្មិត និងការពិតនិម្មិតបន្ថែម។ សិក្ខាសាលានេះ រួមមានប្រធានបទដូចខាងក្រោម៖ ការពិភាក្សាអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ភាពជាសហគ្រិន ការច្នៃប្រឌិតក្នុងវិស័យទេសចរណ៍; សម្របសម្រួលក្នុងការស្រាវជ្រាវ ប្រឹក្សាយោបល់ និងបណ្តុះបណ្តាលសហគ្រិនក្នុងតំបន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ដែលទាក់ទងនឹងការផ្លាស់ប្តូរឌីជីថលជាតិ និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា ៤.០; អនុវត្តន៍រាល់សកម្មភាពគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០២២ ស្របតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់ខេត្ត Lai Chau។

សូមគូសបញ្ជាក់ថា Lai Chau ជាខេត្តមួយដែលមានទេសភាពធម្មជាតិដ៏សម្បើមអសច្ចារ្យ អាកាសធាតុស្រស់ស្រាយ ធនធានទេសចរណ៍មនុស្សធម៌ និងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្តាជនជាតិដែលរស់នៅក្នុងខេត្តនេះ។ ជាពិសេសខេត្ត Lai Chau មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍទេសចរណ៍។ ក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ ទោះបីជារងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ទេសចរណ៍ Lai Chau នៅតែទទួលស្វាគមន៍ភ្ញៀវទេសចរជិត ៨០០.០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ