អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានដើម្បីប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព
|
អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានដើម្បីប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព |
(VOV)_វេទិការជាន់ខ្ពស់ បច្ចេកវិទ្យាព័ត៍មាននិងផ្សព្វផ្សាយវៀតណាម (
Vietnam ICT Summit 2015) ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៥ មិថុនានៅទីក្រុង
ហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
មានគោលបំណងថា៖ នៅវេទិការលើកនេះ បណ្ដាអ្នកជំនាញការអ្នកគ្រប់គ្រងនឹង
នាំចេញបណ្ដាដំណោះស្រាយ ចំណុចស្នូល ដោយផ្អែកទៅលើការអនុវត្តបច្ចេក
វិទ្យាទំនើបបំផុត និងធានាការអភិវឌ្ឍន៍និរន្តរភាពសំរាប់ប្រទេសជាតិ។ អំពីភាគី
ក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាម រដ្ឋមន្ត្រី លោក Nguyen Bac Son បានអះអាងថា៖ ក្រសួងព័ត៍មាននិងផ្សព្វផ្សាយ នឹងរួមសហការជាមួយគ្រប់ស្ថាប័ន
អង្គការ សម្ព័ន្ធសមាគម និងអង្គភាពអាជីវកម្មទាក់ទិននានា បន្តពិគ្រោះយោបល់
អនុវត្តដំណោះស្រាយនានាដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍ អនុវត្តបច្ចេកវិទ្យាព័ត៍មាន
ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍និរន្តរភាពនិងធ្វើសមាហរណកម្មអន្តរជាតិ។
ដោយប្រធានបទ៖ បច្ចេកវិទ្យាព័ត៍មាន និងគ្រប់គ្រងប្រាជ្ញ នៅ Vietnam ICT
Summit 2015 អង្គសន្និសីទបានចែករំលែក ពិភាក្សាអំពីបណ្ដាការកំណត់ទិសដៅ
ដំណោះស្រាយ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យា ព័ត៍មានក្នុងគ្រប់ស្ថាប័ន តំបន់
អង្គភាពអាជីវកម្ម និងសង្គមទាំងមូលដើម្បីលើកកំពស់សមត្ថភាព និងលទ្ធផល
គ្រប់គ្រងសកម្មភាព។ ប្រធានបទស្នូលដែលបានយកមកពិភាគ្សា នោះគឺ៖ លើក
កំពស់សមត្ថភាពផ្នែកសុខាភិបាល លើកកំពស់សមត្ថភាព ប្រសិទ្ធិភាពការគ្រប់
គ្រងរដ្ឋ និងគុណភាពសេវាកម្មសាធារណៈ អភិវឌ្ឍន៍គមនាគមន៍ប្រាជ្ញ កសាងនគរ
ល្អ អភិវឌ្ឍន៍ប្រភពធនធានមនុស្សខាងបច្ចេកវិទ្យាព័ត៍មាន៕