អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផ្នែកស្រូវអង្ករនៅវាលសណ្តទន្លេ Cuu Long

(VOVworld)-នាព្រឹកថ្ងៃទី១៥មិនានៅទីក្រុង Long Xuyen ខេត្ត An Giang នាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និ
សីទស្តីពីដំណោះស្រាយ អភិវឌ្ឍន៍និរន្តរភាពផ្នែកស្រូវអង្ករនៅវាលសណ្តទន្លេ Cuu
 Long។ នាបច្ចុប្បន្ន វាល សណ្តរទន្លេ Cuu Long កំពុងស្រូបយក៩០%នៃបរិមាណ
អង្ករនាំចេញទូទាំងប្រទេស ហើយមានវត្តមាននៅទីផ្សារអន្តរជាតិចំនួន១៥០ក្នុង
នោះសំខាន់បំផុតគឺទីផ្សារចិន។

អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផ្នែកស្រូវអង្ករនៅវាលសណ្តទន្លេ Cuu Long - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្តង់តាំងបង្ហាញអង្ករនៅសន្និសីទ


        អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc មានបំណងថា
 អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងសហគ្រាសនានាគប្បីមានមតិស្មោះត្រង់ដើម្បី
កសាងពាណិជ្ជសញ្ញាអង្កវៀតណាមឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
 ផ្នែកស្រូវអង្ករវៀតណាម។​លោកអញ្ជើញមានប្រសាសន៍ថា៖   

        “យើងកំពុងកសាងពាណិជ្ជសញ្ញាអង្ករវៀតណាមអភិវឌ្ឍន៍និរន្តរភាព។ កសិ
កម្មវៀតណាមសុវត្ថិភាពម្ហូបអាហារ។​គប្បីផ្លាស់ប្តូរទស្សនៈបរិមានឆ្នាំក្រោយខ្ពស់
ជាងឆ្នាំ​មុន ប៉ុន្តែតម្លៃនិងប្រសិទ្ធភាពទាបហើយគ្មានពាណិជ្ជសញ្ញា។ស្មារតីគឺបញ្ហា
ពាណិជ្ជសញ្ញា គុណភាពនិងសុវត្ថិភាពម្ហូបអាហារ”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានគាំទ្រចំពោះការដែល
 ក្រសួងឧស្សាហ-ពាណិជ្ជកម្មលុបចោលការរៀបចំផែនការសហគ្រាសឯកជនចូល
រួមការនាំចេញអង្ករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ