អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរថយន្តឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Trinh Dinh Dung បានធ្វើជាអធិបតីកិច្ចប្រជុំស្តីពីស្ថានភាពអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មផលិតរថយន្តរបស់វៀតណាម |
(VOVworld)-នាថ្ងៃទី១០វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Trinh Dinh Dung បានធ្វើជាអធិបតីកិច្ចប្រជុំស្តីពីស្ថានភាពអភិវឌ្ឍន៍
ផ្នែកឧស្សាហកម្មផលិតរថយន្តរបស់វៀតណាម។ អញ្ជើញសន្និដ្ឋានកិច្ចប្រជុំ លោក
Trinh Dinh Dung បានសង្កត់ធ្ងន់ថា គោលដៅអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មផលិតរថយន្ត
ឲ្យ ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាមនោះ គឺបង្កើតកម្លាំងចលករ
អភិវឌ្ឍ ន៍ រួមចំណែកចូលក្នុងកំណើនសេដ្ឋកិច្ច ឆ្លើយតបទៅនឹងតម្រួវការរបស់ប្រជា
ជន ឆ្ពោះទៅនាំចេញ។ បើចង់សម្រេចបានគោលដៅនេះ លោក Trinh Dinh Dung
អះអាងថា ត្រូវមានការប្តេជ្ញាខ្ពស់ និងមានការស្រុះចិត្តគំនិតរវាងរដ្ឋាភិបាលជាមួយ
សហគ្រាស។ លោកTrinh Dinh Dung បានស្នើឲ្យសហគ្រាសផលិតនិងដំឡើងរថយន្ត
គប្បីម្ចាស់ការ ជាងទៀតតាមរយៈការផ្សាភ្ជាប់រវាងសហគ្រាសក្នុងប្រទេសនិងរវាង
សហគ្រាសក្នុងប្រទេសជាមួយសហគ្រាសអន្តរជាតិ៕