អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី ៣ នៅខេត្ត Binh Duong

(VOVWORLD) - មណ្ឌលឧស្សាហកម្ម VSIP ៣ - Binh Duong ត្រូវបានសាងសង់លើផ្ទៃដី ១ ០០០ ហិកតា។ 
អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី ៣ នៅខេត្ត Binh Duong - ảnh 1ពិធីចុះហត្ថលេខា (រូបថត៖ Huyen Trang/VNA)

នាថ្ងៃទី ២២ សីហា នៅខេត្ត Binh Duong ធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងក្រុមហ៊ុនចំកាត់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាឥណទាន ផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាងសង់មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី ៣ នៅខេត្ត Binh Duong (VSIP ៣ - Binh Duong) ដោយមាន ហិរញ្ញប្បទានសរុបរហូតដល់ ៤ ៦០០ ពាន់លានដុង (២០០ លានដុល្លារអាមេរិក)។ មណ្ឌលឧស្សាហកម្ម VSIP ៣ - Binh Duong ត្រូវបានសាងសង់លើផ្ទៃដី ១ ០០០ ហិកតា។ ទុនវិនិយោគគ្រោងគឺប្រមាណ ១៣ ៣០០ ពាន់លានដុង។ VSIP ៣ - Binh Duong ឆ្ពោះទៅជាមណ្ឌលគំរូថ្មី ជាមួយស្តង់ដារយ៉ាងតឹងរឹងអំពីបរិស្ថាន សុវត្ថិភាព មូលដ្ឋានសម្ភារៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។  នៅពេលសាងសង់រួចរាល់ នេះនឹងក្លាយទៅជាមណ្ឌលឧស្សាហកម្មដោយព្រមៗគ្នា ឆ្លាតវៃ បៃតង មេត្រីភាពជាមួយបរិស្ថាន និងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ