អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ

(VOVWORLD) -គម្រោងការណ៍ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ មានគោលបំណងកំណត់ និងដំណើរការយុទ្ធសាស្ត្រតភ្ជាប់ និងអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្ត ក្រុងចំនួន ១៣ នៅ តំបន់វាលសណ្ដទន្លេ Cuu Long ក្នុងនោះមានទីក្រុង Cần Thơ ផងដែរ។
អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ - ảnh 1អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ 

នាល្ងាចថ្ងៃទី ២៧ មិនា នៅទីក្រុង Cần Thơ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyễn Xuân Phúc បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាស្ដីពីកិច្ចសហប្រតិបត្តិការពិគ្រោះយោបល់យុទ្ធសាស្ត្រ និងដំណើរការគម្រោងការណ៍ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ រវាងទីក្រុង Cần Thơ សម្ព័ន្ធក្រុមហ៊ុន Novaland The Boston Consulting Group និងធនាគារពាណិជ្ជកម្មភាគហ៊ុនកងទ័ព (MB Bank)។

គម្រោងការណ៍ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ មានគោលបំណងកំណត់ និងដំណើរការយុទ្ធសាស្ត្រតភ្ជាប់ និងអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្ត ក្រុងចំនួន ១៣ នៅ តំបន់វាលសណ្ដទន្លេ Cuu Long ក្នុងនោះមានទីក្រុង Cần Thơ ផងដែរ។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyễn Xuân Phúc បានសង្ដត់ធ្ងន់ថា តំបន់វាលសណ្ដទន្លេ Cuu Long រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃបម្រែបម្រូលអាកាសធាតុ។ គម្រោងការន៍នេះគឺជាសញ្ញាសរឲ្យឃើញនូវស្មារតីសហប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវចំពោះសង្គមរបស់វិនិយោគិនឯកជន ក្នុងការួមដែជាមួយរដ្ឋាភិបាល និងមូលដ្ឋាននានាទប់ទល់នឹងបម្រែបម្រូលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ