អភិវឌ្ឍន៍សុខាភិបាលមូលដ្ឋានដើម្បីបំរើតម្រូវការពិនិត្យព្យាបាលជំងឺរបស់ជនរួមជាតិនៅតំបន់ពាយ័ព្យ

អភិវឌ្ឍន៍សុខាភិបាលមូលដ្ឋានដើម្បីបំរើតម្រូវការពិនិត្យព្យាបាលជំងឺរបស់ជនរួមជាតិនៅតំបន់ពាយ័ព្យ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc

(VOV)_នាព្រឹកថ្ងៃទី៥ វិច្ឆិកា ក្រសួងសុខាភិបាល និងគណៈកម្មការទទួលបន្ទុក
តំបន់ភាគពាយ័ព្យ និងគណៈកម្មាធិការប្រជាជនខេត្ត Bac Kan រៀបចំពិធី​បើកការ
ដ្ឋានសាងសង់គិលានដ្ឋាន ឃុំ Cao Ky ស្រុក Cho Moi ខេត្ត Bac Kan ។ នេះគឺ​ជា​គិ
លានដ្ឋាន១ក្នុងចំណោមគិលានដ្ឋានចំនួន៨៩​ នៅឃុំលំបាកជាពិសេស ​ដែល​​បាន​
សាងសង់ថ្មីដោយប្រភពទុនជំនួយ១៣៩លានអឺរ៉ូ​ពី EU។ ថ្លែងមតិនៅទីនេះ​ ឧប
នាយករដ្ឋមន្ត្រី ​និងជាប្រធានគណៈកម្មការទទួលបន្ទុកតំបន់ភាគពាយ័ព្យ  ​ លោក 
Nguyen Xuan Phuc បានអះអាងថា៖ 

        “ រួមជាមួយផ្នែកសុខាភិបាល បណ្ដាតំបន់ត្រូវបន្តម្ចាស់ការជាងទៀតក្នុង​ការ
ថែទាំសុខាភិបាលសំរាប់ប្រជាជន ជាពិសេសគឺបណ្ដាសម្ភារះចាំបាច់សំរាប់​គិលាន
ដ្ឋាន។ បន្តរួមសហការជាមួយក្រសួងសុខាភិបាល អនុវត្តការផ្តួចផ្តើម​គំនិតផ្លាស់ប្តូរ
កម្មាភិបាលចុះមូលដ្ឋានដើម្បីពិនិត្យ និងព្យាបាលជំងឺសំរាប់ប្រជាជនដោយផ្ទាល់​។ 
ខ្ញុំស្នើក្រសួងសុខាភិបាល​ស្វែងរកថវិកានៅ​ខាងក្រៅប្រភពទុនថវិកា រួមទាំងប្រភព
ទុនជំនួយពីបរទេសសំរាប់តំបន់ផ្សេងៗ ជាពិសេសគឺតំបន់ក្រីក្រ លំបាក។​”

        ក៏ក្នុងព្រឹកថ្ងៃនេះដែរ លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានទៅ
ជូនអំណោយដល់បណ្ដាជនក្រីក្រ​…ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ