|
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Ho Xuan Son (រូបថត៖Vietnamplus) |
(VOVworld) - នាថ្ងៃទី២៣ កក្កដា គណៈប្រតិភូនៃគណៈកម្មា ធិការរដ្ឋទទួលបន្ទុក
សមុទ្រខាងកើត កោះសមុទ្រ ដឹកនាំដោយអនុរដ្ឋមន្រ្តីការបរ ទេសវៀតណាម
លោក Ho Xuan Son បានមានជំនួបធ្វើការនៅខេត្ត Kien Giang ភាគខាងត្បូងវៀត
ណាម។នៅទីនេះ លោក Ho Xuan Son បានជូនដំណឹងអំពី ស្ថានភាពនៅសមុទ្រ
ខាងកើតនាបច្ចុប្បន្ននិងការងារការទូតរបស់វៀតណាម សំដៅការពារអធិបតេយ្យ
ភាពបូរណភាពដែនដី ព្រមទាំងវាយតំលៃខ្ពស់ចំពោះ រាល់លទ្ធផលដែលខេត្ត Kien
Giang ទទួលបានក្នុងការងារកោះសមុទ្រ។លោក បានស្នើរឲ្យខេត្តបន្តជំរុញខ្លាំង
ទំនាក់ទំនង កិច្ចសហប្រតិបតិ្តការជាមួយខេត្តព្រំ ដែនរបស់កម្ពុជាដោយឈរលើ
មូលដ្ឋានសាមគ្គីភាព មិត្តភាពនិងរួមគ្នាអភិវឌ្ឍន៍៕