អភិវឌ្ឍប្រតិបត្តិការអេឡិចត្រូនិក បង្កើតបុព្វបទ​ដ៏សំខាន់​មួយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល

(VOVWORLD) - មតិភាគច្រើនបានយល់ព្រមធ្វើវិសោធនកម្មច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក ដើម្បីជំនះពុះពារលើកំហិត និងចំណុចខ្វះខាតនៃច្បាប់បច្ចុប្បន្ន។
អភិវឌ្ឍប្រតិបត្តិការអេឡិចត្រូនិក បង្កើតបុព្វបទ​ដ៏សំខាន់​មួយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល - ảnh 1រដ្ឋសភាបានបើកកិច្ចពិភាក្សានៅសាលប្រជុំស្តីពីសេចក្តីព្រាងច្បាប់ប្រតិបត្តិការអេឡិចត្រូនិក។ប្រភព៖ quochoi.vn

នាព្រឹកថ្ងៃទី ១១ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានបើកកិច្ចពិភាក្សានៅសាលប្រជុំស្តីពីសេចក្តីព្រាងច្បាប់ប្រតិបត្តិការអេឡិចត្រូនិក (ធ្វើវិសោធនកម្ម)។ ក្នុងកិច្ចពិភាក្សានេះ មានសមាជិកសភាចំនួន ១៥ រូបបានអញ្ជើញថ្លែងមតិ ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានធ្វើការស្រាយបំភ្លឺមតិមួយចំនួនរបស់សមាជិករដ្ឋសភា។

សមាជិកសភាបានផ្តល់មតិជាច្រើនលើលក្ខខ័ណ្ឌជាក់លាក់ដូចជា៖ វិសាលភាពមុខសញ្ញាកែសម្រួល ពន្យល់ពាក្យ គោលការណ៍ ភាពស៊ីសង្វាក់គ្នានៃសេចក្តីព្រាងច្បាប់ ជាមួយច្បាប់ពាក់ព័ន្ធនានា ភាពស៊ីសង្វាក់គ្នាជាមួយសន្ធិសញ្ញាអន្តរជាតិ សិក្សាពីបទពិសោធន៍របស់ប្រទេសនានាអំពីគោលនយោបាយជួយឧបត្ថម្ភជំរុញការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍ និងការប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថល តម្លៃគតិយុត្តនៃសារទិន្នន័យ ល័ក្ខខ័ណ្ឌនៃការអនុវត្ត លទ្ធភាព និងលក្ខខ័ណ្ឌនានា ដើម្បីធានាថាច្បាប់នឹងចូលទៅក្នុងជីវភាពរស់នៅ។ មតិភាគច្រើនបានយល់ព្រមធ្វើវិសោធនកម្មច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក ដើម្បីជំនះពុះពារលើកំហិត និងចំណុចខ្វះខាតនៃច្បាប់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ សមាជិកសភាបានចាត់ទុកថា ការអភិវឌ្ឍន៍ប្រតិបត្តិការ អេឡិចត្រូនិក បង្កើតបុព្វបទដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ